មិន​គួរ​ឲ្យ​ជឿ​! ផ្ទះល្វែង​តម្លៃ ៩៩០០ដុល្លារ បើក​លក់​ហើយ​នៅ​ទីក្រុង​ព្រះសីហនុ

  • 2019-04-26 08:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ដែលមាន​ចង់​មានផ្ទះ​ក្រុងព្រះសីហនុ​ដែល​មានតម្លៃ​ទាប សំណង់​រឹងមាំ ប្លង់រឹង ដែល​ទទួលបាន​ទាំង​ផ្ទះ​បាន​ទាំង​ដី​មែន​ទេ អី​ុ​ចឹង​ប្រញាប់​ឡើង​នៅ​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ​នេះ បុរី​ឡេង​ណា​វ៉ា​ត្រា ចាប់ផ្ដើម​បើក​លក់​ហើយ តម្លៃ​ត្រឹមតែ ៩៩០០ដុល្លារ​ប៉ុណ្ណោះ ។

ដូច​ការសន្យា​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា ដែល​បាន​ប្រាប់ថា និង​សង់ផ្ទះ​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅ​ក្រុងព្រះសីហនុ​កន្លង​មក​នោះ ពេល​នេះ​បាន​សាងសង់លក់​ជូន​អតិ​ថិ​ជន​ហើយ តម្លៃ​ផ្ទះ​ដាក់លក់​ចេញ មាន​តម្លៃ​ទាប​បំផុត​ស្ទើរ​មិនគួរ​ជឿ គឺ​ត្រឹមតែ ៩៩០០ ដុល្លារ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អតិថិជន​ទិ​ញ​ទៅ​ទទួលបាន​ទាំង​ប្លង់រឹង បាន​ទាំង​ផ្ទះ​ទាំង​ដី​តែម្ដង ហើយ​បើ​ទុក​លក់​ចេញ​វិញ ចំណេញ​ច្រើន​ជាក់​ជាមិនខាន​។

ផ្ទះ​ដែល​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា​ប្រកាស​ដាក់លក់​នោះ​គឺ​ស្ថិតក្នុង​គ​ម្រោ​ង​វិ​និ​យោគ​របស់លោក លើ​ផ្ទៃដី​១៥០​ហិតា ដែល​មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ ទូល​ទទឹង​២ ឃុំ ទួល​ទទឹង ស្រុក ព្រៃ​នប់ ខេត្ត ព្រះសីហនុ ។

អ្វី​ដែល​ធ្វើ​ឲ្យ​អតិថិជន មិនអាច​បង្អង់​យូរ​នោះ គឺ​គ​ម្រោងធំ​អស្ចារ្យ​កក្រើក​ពេញ​ប្រទេស​នេះ ក្នុង​ចំណោម​ផ្ទះ​ជាច្រើន​ល្វែង​ដែ​កល​និង​ត្រូវ​សាងសង់ឡើង​ជាច្រើន​នោះ មាន​ផ្ទះ​ជាប់​ផ្លូវជាតិ​លេខ​៤ តែ​៨​ល្វែង​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​មានផ្ទះ​ជាប់​ផ្លូវ​មេ​២០​ម៉ែត្រ ដែល​អាចធ្វើ​អាជីវកម្ម​បាន ជាច្រើន​ល្វែង និង​ផ្ទះ​សម្រាប់​ស្នាក់នៅ​បែប​ស៊ី​វិល័យ​ជាច្រើន​ល្វែង​ទៀ​ត​។

ព័ត៌មាន​បន្ថែម លោក​អ្នក​អាច​ទា​ក់ទង មក​ស្នាក់ការ​បុរី​ឡេង​ណា​វ៉ា​ត់​ត្រា​ទាំងនៅ​ភ្នំ​ពេញ​និង ក្រុងព្រះសីហនុ​ឬ តាម​រយៈ​លេខ​ទូរ​ស័ព្ទ 067 40 1111/067 42 1111/067 43 1111/067 44 1111/067 45 1111/086 5555 91/070 5555 91/092 333 473/092 333 472 ៕

អត្ថបទ៖ ថា ម៉ាលីដា