ឪពុក ចាន់ វឌ្ឍនាកា ​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​

  • 2019-04-26 06:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​អភិបាល​ខេត្ត​កំពត លោក ចាន់ ចេស្តា ត្រូវបាន​ព្រះមហាក្សត្រ​ ត្រាស់​បង្គាប់​តែងតាំង​លោក ចាន់ ចេស្តា ជា​រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩ ដែល​ទើប​តែ​ត្រូវ​បាន​ដល់​ដៃ​អ្នកកាសែត​នៅថ្ងៃទី២៦ ​ខែ​មេសា​នេះ។

សូម​រំលឹក​ថា កាលពីដើម​ខែ​មករា ឆ្នាំ​២០១៨ លោក ចាន់ ចេស្តា ត្រូវ​បាន​​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​ខេត្ត​កំពត ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្រប​ខណ្ឌ​មន្រ្តី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ចំណែក​លោក ជាវ តាយ​ ឡើង​ជាអភិបាលខេត្តកំពត ជំនួស​លោក ចាន់ ចេស្តា៕

អត្ថបទ៖ មុន្នីរម្យ