ទាយដឹងទេ ទាំងនេះជាឡូហ្គោក្រុមហ៊ុនណា?
- 2019-04-28 03:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយដឹងទេ ទាំងនេះជាឡូហ្គោក្រុមហ៊ុនណា?
ចន្លោះមិនឃើញ
អ្នកធ្លាប់បានឃើញ និងស្គាល់ឡូហ្គោនៃក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើននាពេលបច្ចុប្បន្ន។ ឡូហ្គោដ៏ស្រស់ស្អាតខ្លះសុទ្ធតែធ្លាប់បានឆ្លងកាត់ការកែសម្រួលច្រើនដងមកហើយ ដូចឡូហ្គោខាងក្រោមនេះអីចឹង។ ចុះអ្នកមានឆ្ងល់ទេថា ពីមុនឡូហ្គោទាំងនេះមានរូបរាងបែបណាខ្លះ?
អ្នកអាចនឹងហួសចិត្តប្រសិនបើអ្នកបានឃើញឡូហ្គោចាស់មួយចំនួនរបស់ក្រុមហ៊ុនទាំងនោះ។ដូចនេះកុំបង្អង់យូរ ទៅទស្សនាឡូហ្គោដើមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗទាំងអស់គ្នា៖
Apple (១៩៧៦) ឡូហ្គោក្រុមហ៊ុន Apple កាលពីមុនគឺជារូបរបស់អ្នកប្រាជ្ញមួយរូបអង្គុយនៅក្រោមដើមឈើ។
Canon (១៩៣៤) ឡូហ្គោ Canon កាលពីមុនគឺបានប្រើប្រាស់រូបព្រះពុទ្ធរូបមួយព្រះអង្គ ព្រះនាម Kwanon ដែលតំណាងឲ្យសេចក្ដីអាណិតអាសូរ។
Nokia (១៨៧១) Nokia បានប្រើប្រាស់រូបត្រីជាឡូហ្គោដំបូងរបស់ខ្លួន។
Google (១៩៩៨) មិនមានភាពខុសគ្នាខ្លាំងពីឡូហ្គោនាពេលបច្ចុប្បន្ននោះទេ។
Firefox (២០០២) ឡូហ្គោដំបូងបំផុតរបស់ Firefox គឺសត្វហង្ស។
Facebook (២០០៤) Mark Zuckerberg បានពឹងពាក់មិត្តភ័ក្ដិរបស់ខ្លួនដើម្បីបង្កើតឡូហ្គោដំបូងបំផុតរបស់ Facebook ហើយបុរសដែលស្ថិតនៅក្នុងរូបនោះមានឈ្មោះ Al Pacino។