វៀតណាម​សាក​ល្បង​សេវា​ 5G លើក​ដំបូង​​បាន​ដោយ​ជោគជ័យ

  • 2019-04-28 07:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៥ ខែ​មេសា​នេះ Viettel Group ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​មួយ​របស់​វៀតណាម​ បាន​ធ្វើ​ការ​សាក​ល្បង​បាន​សម្រេច​នូវ​ការ​ចេញ​ផ្សាយ​សេវា​​ 5G ​បាន​សម្រេច​ ក្នុង​តំបន់​ ​Hoàn Kiếm នៃ​ទីក្រុង​ហាណូយ។

​​​តាម​ការ​ឲ្យ​ដឹង​ពី​ Viettel ល្បឿន​អ៊ីនធឺណិត​ 5G ដែល​គេ​សាក​ល្បង​គឺ​មាន​ចន្លោះ​ពី ៦០០ ទៅ ៧០០ Mbps ដែល​ស្មើ​នឹង​ល្បឿន​សេវា​ 5G ​របស់​ក្រុមហ៊ុន​ Verizon ក្នុង​សហរដ្ឋអាមេរិក​ដែរ។ កាល​ពី​ខែ​មេសា​ ក្រុមហ៊ុន​នេះ​បាន​សាង​សង់​ស្ថានីយ​ 5G ដំបូង​នៅ​វៀតណាម​ នៅ​ក្នុង​តំបន់​ Hoàn Kiếm។ ស្ថានីយ​ពីរ​ទៀត​គឺ​ស្ថិត​នៅ​​តំបន់​ Duy Tan និង Tran Huu Duc ទីក្រុង​ហាណូយ​ដូច​គ្នា។

តាម​រយៈ​ការ​សាក​ល្បង​សេវា​ 5G ចាប់​ពី​ខែ​មេសា​នេះ វៀតណាម​​បាន​​សាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​​​ថែម​មួយ​កម្រិត​ទៀត ថា​ជា​ប្រទេស​ជឿនលឿន​មួយ​លើ​ពិភពលោក។ បច្ចុប្បន្ន​នេះ​មាន​តែ​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ ដែល​កំពុង​​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​សេវា​ 5G ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។

​​ក្រៅ​ពី​ក្រុមហ៊ុន Viettel នេះ ក្រុមហ៊ុន​ MobiFone ក៏​ទទួល​បាន​អាជ្ញាប័ណ្ណ​ខាង​សេវា​ 5G នេះ​ដែរ​ ដោយ​សម្រាប់​ការ​ធ្វើ​តេស្ត​រយៈពេល​មួយ​ឆ្នាំ​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា​ ឆ្នាំ ២០១៩ ដល់​ថ្ងៃ​ទី ២២ ខែ​មេសា​ឆ្នាំ ២០២០។ ក្រុមហ៊ុន​ទូរគមនាគមន៍​​ធំ​មួយ​ទៀត​​នៅ​វៀតណាម​ ឈ្មោះ​ VNPT VinaPhone មិន​ទាន់​បង្ហាញ​គម្រោង​ទាក់ទង​នឹង​សេវា​ 5G នេះ​ឡើយ៕​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី