Galaxy Note10 មាន​ញាត់​ថ្ម​ទំហំ​ដល់ ៤៥០០ mAh

  • 2019-04-29 02:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​លេច​ឮ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Note10 រហូត​ដល់ ៤ ម៉ូដែល​ឯណោះ​ ដោយ​ពីរ​ប្រភេទ​ប្រើ​សេវា 4G និង​ពីរ​ប្រភេទ​ទៀត​ប្រើ​សេវា​ 5G។ ពេល​នេះ​មាន​ការ​លេច​ចេញ​ព័ត៌មាន​បន្ថែម​ទៀត​ទាក់ទង​នឹង​ត្រកូល​ Note ជំនាន់​ថ្មី​នេះ។

Galaxy Note9

​លក្ខណៈ​សម្បត្តិ​របស់​ Note ជំនាន់​ថ្មី ត្រូវ​បាន​ទម្លាយ​តាម​រយៈ​រូបភាព​មួយ​សន្លឹក​ ដែល​គេ​អះអាង​ថា​ជា​រូបភាព​នៃ​ថ្ម​ទំហំ​ ៤៥០០ mAh សម្រាប់​បំពាក់​លើ​ Galaxy Note ជំនាន់​ថ្មី។ ​ថ្ម​នេះ​ដែរ​អាច​នឹង​បំពាក់​លើ​ Galaxy Note10 Pro ដែល​ប្រើ​ប្រាស់​សេវា​ 4G ហើយ​វា​ប៉ុន​នឹង​ទំហំ​ថ្ម​ Galaxy S10 5G ដែរ។

បើ​មើល​ឲ្យ​ជាក់​ទៅ គេ​សង្កេត​ឃើញ​លេខ​ម៉ូដែល​ EB-BN975ABU ដែល​អាច​មាន​ទំនាក់ទំនង​នឹង​លេខ​ម៉ូដែល​ SM-N975 ដែល​តំណាង​ឲ្យ​ Galaxy Note10 Pro។ គេ​ថែម​ទាំង​ដឹង​ទៀត​ថា​ Galaxy Note10 Pro អាច​បញ្ជូន​ចរន្ត​បាន​ ២៥ វ៉ាត់​ ​ខ្លាំង​ជាង​ត្រកូល​​ Galaxy S10 ដែល​មាន​ត្រឹម​ ១៥ វ៉ាត់​ប៉ុណ្ណោះ។

​គេ​រំពឹង​ថា​ Samsung នឹង​ប្រកាស​ចេញ​ Galaxy Note ជំនាន់​ថ្មី​ នៅ​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ ដូច​ការ​ប្រកាស​កាល​ពី​ឆ្នាំ​មុនៗ​ដែរ៕

ចុចអាន៖

ប្រភព៖ PhoneArena | GSMarena   ប្រែ​សម្រួល៖ សុខហេង