ប្រទេសអាស៊ីណាខ្លះ មានសមត្ថភាពផលិតថាមពលនុយក្លេអ៊ែរ?
- 2019-05-01 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ីណាខ្លះ មានសមត្ថភាពផលិតថាមពលនុយក្លេអ៊ែរ?
ចន្លោះមិនឃើញ
ការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីបង្កើតជាអគ្គិសនីប្រើប្រាស់នោះបានចាប់ផ្ដើមតាំងតែពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ ដែលសព្វថ្ងៃមានប្រទេសអភិវឌ្ឍមួយចំនួន នៅលើពិភពលោកកំពុងពឹងផ្អែកលើថាមពលនេះ។
ក្នុងនោះក៏មានប្រទេសនៅក្នុងទ្វីបអាស៊ី មួយចំនួនដែរ ដែលមានលទ្ធភាពខ្ពស់ក្នុងការនាំយកបច្ចេកវិទ្យាដ៏មានអានុភាពនេះ មកបម្រើក្នុងវិស័យថាមពលរបស់ខ្លួន។ ប្រទេសទាំងនោះមានដូចជា៖
បង់ក្លាដេស៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ២ ដែលកំពុងសាងសង់ និងត្រូវដាក់ឲ្យប្រើប្រាស់នាឆ្នាំ ២០២៣។
**ចិន**៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ៣៨ ដំណើរការ ដែលអាចផលិតបានថាមពលចំនួន ៣៤.៦ ជីកាវ៉ាត់ (Gwe) ស្មើនឹង ៤ភាគរយ នៃថាមពលទាំងអស់ក្នុងប្រទេស (២០១៧)។ ប្រទេសនេះក៏កំពុងសាងសង់ រ៉េអាក់ទ័រចំនួន ៥៨ ផ្សេងទៀតដែរ ដើម្បីទទួលបានថាមពលដល់ ៥៨ ជីកាវ៉ាត់ (Gwe) ក្នុងឆ្នាំ ២០២០ និង ៣០ ជីកាវ៉ាត់ (Gwe)ទៀតសម្រាប់ឆ្នាំបន្តបន្ទាប់។
ឥណ្ឌា៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ២២ កំពុងដំណើរការ ដែលអាចផលិតបានថាមពលចំនួន ៦.២ ជីកាវ៉ាត់ (Gwe) ស្មើនឹង ៣ភាគរយ នៃថាមពលទាំងអស់ក្នុងប្រទេស (២០១៧)។ ប្រទេសនេះក៏កំពុងសាងសង់ រ៉េអាក់ទ័រចំនួន ៦ ផ្សេងទៀតដែរនាដើមឆ្នាំ ២០១៨ នេះ ដើម្បីទទួលបានថាមពលដល់ ១៤.៦ ជីកាវ៉ាត់ (Gwe) ក្នុងឆ្នាំ ២០២៤។
ជប៉ុន៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ៤២ កំពុងដំណើរការ ដែលអាចផលិតបានថាមពលចំនួន ៤០ ជីកាវ៉ាត់ (Gwe) ស្មើនឹង ៤ភាគរយ នៃថាមពលទាំងអស់ក្នុងប្រទេស (២០១៧)។ កាលពីមុន ថាមពលទាំងអស់ក្នុងប្រទេសនេះបានមកពីនុយក្លេអ៊ែរ ដល់ទៅ ៣០ភាគរយ ឯណោះ តែដោយសាររលកយក្សស៊ូណាមិ បានបំផ្លាញរោងចក្រនុយក្លេអ៊ែរ នៅទីក្រុង ហ៊្វូគូស៊ីម៉ា អស់ ២៦ រ៉េអាក់ទ័រនាឆ្នាំ ២០១១ នាំឲ្យធ្លាក់ចុះរហូតដល់ ៤ភាគរយវិញ។ ក្នុងនោះរ៉េអាក់ទ័រ ៥ ក្នុងចំណោម ២៦ បានស្ដារឲ្យប្រើប្រាស់ឡើងវិញបានហើយ។
កូរ៉េខាងត្បូង៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ២៤ កំពុងដំណើរការ ដែលអាចផលិតបានថាមពលចំនួន ២២.៥ ជីកាវ៉ាត់ (Gwe) ស្មើនឹង ២៧ភាគរយ នៃថាមពលទាំងអស់ក្នុងប្រទេស (២០១៧)។ ប្រទេសនេះក៏កំពុងសាងសង់ រ៉េអាក់ទ័រចំនួន ៤ ទៀតដែរ បូករួមនឹងគម្រោងទៅអនាគតចំនួន ២ ទៀត។
ប៉ាគីស្ថាន៖ មានរ៉េអាក់ទ័រ (Reactor) ចំនួន ៥ កំពុងដំណើរការ ដែលអាចផលិតបានថាមពលចំនួន ១.៤ ជីកាវ៉ាត់ (Gwe) ស្មើនឹង ៦ភាគរយ នៃថាមពលទាំងអស់ក្នុងប្រទេស (២០១៧)។ ប្រទេសនេះក៏កំពុងមានរ៉េអាក់ទ័រ ២ ទៀតកំពុងសាងសង់ដែរ។