មែន​ក្រ​ណា Ronaldo ​ទិញ​ឡាន Bugatti ​មាន​តែ​១​លើ​លោក តម្លៃ​ជាង​១២​លាន​ដុល្លារ​

  • 2019-05-01 15:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​ទើប​តែ​ទិញ​ឡាន Bugatti ​ម៉ាក La Voiture Noire ដែល​មាន​តែ​១​លើ​លោក ​តម្លៃ​ដល់​ទៅ​១២​លាន​ដុល្លារ​ឯ​ណោះ។

ក្រុមហ៊ុន​យក្ស​របស់​បារាំង​បាន​ធ្វើ​ឡាន​ខាង​លើ​នេះ​តែ​១​គ្រឿង​ប៉ុណ្ណោះ ដើម្បី​ជា​ការ​អបអរ​ខួប​១១០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ផលិត​ឡាន​ទំនើប​នេះ។ ដោយ​មាន​រូបរាង​ស្រស់​ស្អាត​ខ្លាំង ជាមួយ​ម៉ាស៊ីន​រត់​លឿន​ដូច​រន្ទះ​នេះ ​បាន​ធ្វើ​ឱ្យ Ronaldo ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​រហូត​ដល់​ហ៊ាន​ចំណាយ​ប្រាក់​ជាង​១២​លាន​ដុល្លារ​ដើម្បី​ជិះ​យក​ទៅ​ជិះ​តែ​ម្ដង។

ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នេះ ក៏​មិន​ទាន់​អាច​បាន​ឡាន​ទិញ​ភ្លាម​ដែរ ​ដោយ​ក្រុមហ៊ុន​នឹង​កែកុន​បន្ថែម​ទៀត ​រហូត​ដល់​ឆ្នាំ​២០២១ ទើប​អាច​បាន​ជិះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ