មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់-ដំណើរឆ្ពោះទៅតាមខេត្តធ្វើឲ្យកក្រើកខេត្តកំពង់ធំ
- 2019-05-02 03:30:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់-ដំណើរឆ្ពោះទៅតាមខេត្តធ្វើឲ្យកក្រើកខេត្តកំពង់ធំ
ចន្លោះមិនឃើញ
គោជល់ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និង លក់ដាច់ជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក។ ជាក់ស្តែងថ្មីៗនេះ គោជល់បាននិងកំពុងរៀបចំមហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តដ៏ធំសម្បើមដែលមិនធ្លាប់មានពីមុនមក ក្នុងខេត្តធំៗចំនួន៤ ហើយបានបន្តនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដែលបានចូលរួមទស្សនាផ្ទាល់ ឬ ទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia) កាលពីថ្ងៃសៅរ៍ ទី២៧ មេសា ឆ្នាំ២០១៩។
នេះគឺជាលើកទីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាខេត្តបានទស្សនាផ្ទាល់កម្មវិធីការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដ៏អស្ចារ្យនៅក្នុងខេត្តរបស់ពួកគាត់ ហើយពូកគាត់អាចចូលរួមគាំទ្រកីឡាករគុនខ្មែរដែលរស់នៅខេត្តជាមួយពួកគាត់ផ្ទាល់ ក៏ដូចជាទស្សនាការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិលំដាប់កំពូលពីសំណាក់កំពូលកីឡាករគុនខ្មែរជាច្រើនរូបប្រចាំប្រទេសកម្ពុជា។
អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត មិនមែនជាការប្រកួតប្រដាល់គុនខ្មែរធម្មតានោះទេ គោជល់មានបំណងដ៏អស្ចារ្យមួយក្នុងការស្វែងរកកំពូលកីឡាករគុនខ្មែរប្រចាំខេត្តនីមួយៗ ដែលគោជល់យល់ច្បាស់ថា ជីវិតរបស់ពួកគេកំពុងតែតស៊ូយ៉ាងខ្លាំងក្លា ហើយដល់ពេលវេលាដែលពួកគាត់ត្រូវបង្ហាញពីស្មារតីតស៊ូក្នុងការប្រកួតដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រលាញ់របស់ពូកគាត់។ នៅថ្ងៃណាមួយពួកគាត់អាចនិងមានសមត្ថភាពឈានទៅប្រកួតលើសង្វៀនលំដាប់ពិភពលោកដើម្បីប្រទេសជាតិផងដែរ។
ដោយការទទួលបានជោគជ័យយ៉ាងធំធេងក្នុង២ខេត្តកន្លងមក គឺខេត្តបាត់ដំបង និងកំពង់ស្ពឺ នេះគឺជាខេត្តទី៣ដែលមហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តបានមកដល់ខេត្តកំពង់ធំ ហើយក៏កាន់ទទួលបានជោគជ័យជាងលើកមុនទៅទៀតដោយមានការគាំទ្រយ៉ាងច្រើនកកកុញពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលបានចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុនខ្មែរប្រចាំប្រទេស ឃុន ឌីម៉ា និង ឈុត សេរីវ៉ានថង ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញនិងជក់ចិត្ត ក៏ដូចជា ២ប្រកួតផ្សេងទៀតពីអ្នកតស៊ូគុនខ្មែរគោជល់ (ដំណើរឆ្ពោះទៅតាមខេត្ត)។ ទស្សនិកជនក៏បានរីករាយយ៉ាងក្រៃលែងជាមួយនឹងការប្រគំតន្រ្តីដ៏អស្ចារ្យពីកំពូលតារាចម្រៀង ខេម ដែលជាឯកអគ្គរាជទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចម្រៀង សុខ ពិសី។
ជាងនេះទៅទៀត គោជល់បានបន្ថែមរង្វាន់ជាទឹកប្រាក់ ៥០០ដុល្លារអាមេរិកលើសំបកកំប៉ុងថ្មីដែលមានរូបកំពូលតារាចម្រៀង ខេម។ ប្រសិនបើលោកអ្នកឃើញរូបខេមនៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ ៥០០ដុល្លារភ្លាម។
គោជល់ក៏នៅតែមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ត Mazda Pickup, ម៉ូតូ Honda Dream និងទឹកប្រាក់ ១០០ដុល្លារពីកម្មវិធី “រង្វាន់ពិត ឈ្នះពិត” ពីគោជល់។
មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តលើកទីបួន នឹងប្រព្រឹត្តទៅនៅខេត្ដកំពង់ចាម ថ្ងៃទី ០៤ ឧសភា ២០១៩។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តកំពង់ចាម ក៏ដូចជា ទូទាំងប្រទេសកម្ពុជាមកទទួលយកបទពិសោធក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិដ៏ធំអស្ចារ្យដើម្បីស្វែងរកកំពូលអ្នកតស៊ូគុនខ្មែរប្រចាំប្រទេសកម្ពុជា។
លោកអ្នកនឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តដែលលោកអ្នកទន្ទឹងរង់ចាំពីកំពូលកីឡាករគុនខ្មែរ ឡុង សំណាង និង រឿង សោភណ័្ឌ ព្រមទាំងការប្រគំតន្ដ្រី ដ៏អស្ចារ្យពីកំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត។
សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។ ជួបគ្នានៅសាលាបឋមសិក្សាស្ពឺ "ក" ស្រុកចម្ការលើ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី០៤ ឧសភា ចាប់ពីម៉ោង ៥ល្ងាច ដល់ ម៉ោង ៨យប់។
កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ Red Bull Cambodia ថាតើកីឡាកររូបណាខ្លះនឹងឈ្នះការប្រកួតនៅខេត្តកំពង់ចាមដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូលតាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់ https://www.facebook.com/redbullcambodia