វីវរបណ្ដោយ Sound Club ប្រកាសឲ្យ បញ្ញា សិទ្ធិ ចូលខ្លួនមកទូទាត់បំណុល
- 2019-05-02 09:43:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរបណ្ដោយ Sound Club ប្រកាសឲ្យ បញ្ញា សិទ្ធិ ចូលខ្លួនមកទូទាត់បំណុល
ចន្លោះមិនឃើញ
ព័ត៌មានរសើបមួយបានធ្លាយចេញនៅរសៀលថ្ងៃនេះ បន្ទាប់ពីក្លឹបរាត្រីធំមួយនៅរាជធានីភ្នំពេញ គឺ Sound Clup បានចេញសេចក្ដីប្រកាសឲ្យលោក បញ្ញា សិទ្ធិ ចូលខ្លួននូវរាល់បំណុលដែលតារាប្រុសមានជាមួយក្លឹប។
នៅក្នុងការប្រកាសប្រមាណ ២០នាទីមុននេះ Sound Clup មិនបានបញ្ចេញតួលេខអំពីទឹកលុយដែល បញ្ញា សិទ្ធិ ជំពាក់នោះទេ ប៉ុន្តែបានសំណូមពរតារាប្រុស ចូលខ្លួនមកដោះស្រាយជាកំហិតនៅក្នុងខែនេះ។ ក្លឹបបញ្ជាក់ថា ប្រាក់ជំពាក់ទាំងនោះ គឺ បញ្ញា សិទ្ធិ បានជំពាក់កាលដែលលោកនៅជាបុគ្គលិករបស់ក្លឹប។
"សំណូមពរអោយលោក បញ្ញា សិទ្ធិ ដែលជាអតីតបុគ្គលិក សោន ក្លឹប មកធ្វើការដោះស្រាយបំណុលដែលបានខ្ចីប្រាក់ចងការគេរួចក្រុមហ៊ុនបានជួយសងជំនួសក្នុងអំឡុងពេលបំពេញការងារមកទូទាត់សងក្រុមហ៊ុនវិញអោយគ្រប់ចំនួននៅក្នុងខែនេះ"។ សាររបស់ក្លឹបបង្ហោះលើទំព័របណ្ដាញសង្គមរបស់ខ្លួនរសៀលនេះ។
យ៉ាងណា គេមិនទាន់ដឹងថា នេះជាសកម្មភាពរបស់ក្លឹបផ្ទាល់ ឬក៏ទំព័រហ្វេសប៊ុករបស់ក្លឹបត្រូវជនអនាមិក Hack នោះឡើយ។
ជុំវិញបញ្ហាខាងលើ មិនទាន់មានការឆ្លើយតបណាមួយពីលោក បញ្ញា សិទ្ធិ នោះទេ ខណៈបច្ចុប្បន្នលោក មិនបាននៅក្នុងស្រុកនៅឡើយ ពោលគឺលោកបានចាកចេញទៅប្រទេសអូស្ត្រាលីតាំងពីមុនឆ្នាំខ្មែរឯណោះ។ យ៉ាងនេះក្ដីនៅលើបណ្ដាញសង្គមរបស់លោក គេឃើញអ្នកគាំទ្ររបស់លោកបានចែករំលែកព័ត៌មាននេះទៅកាន់លោកជាច្រើន ប៉ុន្តែមិនទាន់ឃើញលោកប្រតិកម្មចំពោះករណីនេះនៅឡើយ។
ព័ត៌មានចុងក្រោយ Sound Clup បានលុបសារខាងលើចោលវិញហើយ។ ជំនួសវិញ ក្លឹបបានបញ្ចេញសារថ្មីថា លោក បញ្ញា សិទ្ធ បានទាក់ទងមកកាន់ក្លឹបរួចហើយ។ បញ្ហាកន្លងមក គឺដោយសារតែលោកបាន និងកំពុងជាប់បេសកកម្មសិល្បៈនៅក្រៅប្រទេសប៉ុណ្ណោះ៕