Lingard នឹង​សប្បាយ​ចិត្ត​បើ​បាន​ឃើញ Man Utd ទិញ​ Ronaldo

  • 2019-05-02 11:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Manchester United កីឡាករ​ Jesse Lingard បាន​ប្រាប់​សារព័ត៌មាន Daily Mirror ថា ខ្លួន​នឹង​សប្បាយ​ចិត្ត​ បើ​សិន​ជា​ក្លឹប​បិសាច​ក្រហម​រ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ​ Cristiano Ronaldo។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​នឹង​សប្បាយ​ចិត្ត​បើ​ក្លឹប​ទិញ​បាន Ronaldo។ គេ​ជា​កីឡាករ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្អ​ជាង​គេ​ក្នុង​ពិភពលោក​នៅ​រយៈពេល​មួយ​ទសវត្ស​នេះ។ គេ​ធ្លាប់​លេង​នៅ​ទីនេះ (Manchester United) ពី​មុន​មក ដូច្នេះ​គេ​អាច​នឹង​លេង​ត្រូវ​ជើង​ហើយ " ។

Lingard ​បាន​បន្ត​ថា​៖ " ពេល​មើល Ronaldo លេង​ជាមួយ​អាវ United ខ្ញុំ​សឹង​តែ​មិន​ជឿ​ភ្នែក ហើយ​វា​នឹង​អស្ចារ្យ​ណាស់​បើ​បាន​លេង​ជាមួយ​គេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​ ៧ កីឡាករ​ Cristiano Ronaldo ធ្លាប់​ចំណាយ​ពេល​ជាមួយ​ក្លឹប​ Manchester United រយៈពេល ៦​ឆ្នាំ​គឺ​ពី​ឆ្នាំ​២០០៣ ដល់ ២០០៩។ កីឡាករ​រូប​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​អង់គ្លេស​រូប​នេះ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ដូច​ជា Premier League និង​ UEFA Champions League ជា​ដើម៕

អាន​បន្ត៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម