De Gea ក្នុងឆ្នាំនេះពិតជាធ្លាក់ទឹកដៃមែនទែន បើធៀបនឹងស្ថិតិក្នុងឆ្នាំមុន
- 2019-04-26 10:53:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Gea ក្នុងឆ្នាំនេះពិតជាធ្លាក់ទឹកដៃមែនទែន បើធៀបនឹងស្ថិតិក្នុងឆ្នាំមុន
ចន្លោះមិនឃើញ
ក្នុងរដូវកាល ២០១៨/១៩នេះ អ្នកចាំទីក្លឹប Manchester United កីឡាករ David De Gea ធ្លាក់ទម្រង់លេងយ៉ាងគំហុកតែម្ដង បើធៀបនឹងស្ថិតិរដូវកាលមុននៅក្របខ័ណ្ឌ Premier League។
កាលពីរដូវកាល ២០១៧/១៨ អ្នកចាំទីអេស្ប៉ាញរូបនេះបានបង្ហាញខ្លួន ៣៧លើកក្នុងប្រកួតលីគអង់គ្លេស តែរបូតគ្រាប់បាល់ ២៨គ្រាប់ ខណៈរដូវកាលនេះ បង្ហាញខ្លួនបាន ៣៥ប្រកួត (នៅសល់ ៣ប្រកួតទៀត) របូតគ្រាប់បាល់ដល់ទៅ ៥០គ្រាប់។
បើនិយាយពីគ្រាប់បាល់ក្រៅប្រអប់វិញ កាលពីរដូវកាលមុន កីឡាកររូបនេះបណ្ដោយឲ្យចូលតែ ៣គ្រាប់ប៉ុណ្ណោះ ហើយក្នុងរដូវកាលនេះ គ្រាប់បាល់ដែលកើតចេញពីការស៊ុតក្រៅប្រអប់មាន ៨គ្រាប់ ច្រើនជាងរដូវកាលមុន ៥គ្រាប់។
កីឡាកររូបនេះទប់បាន Clean Sheet បានតែ ៧ដងទេ ក្នុងរដូវកាល ២០១៨/១៩នេះ ចំណែកឯរដូវកាលមុនវិញ អ្នកចាំទីរូបនេះទប់បាន ១៨ដង៕
អានបន្ត៖
Man Utd បង្កើតកំណត់ត្រាអាក្រក់មួយ បន្ទាប់ពី Everton លត់ ៤-០
Man Utd ជាប់ជាក្លឹបដែលទទួលបានការផ្ដល់បាល់ប៉េណាល់ទីច្រើនជាងគេក្នុង PL នៅរដូវកាលនេះ