ពិសេសណាស់! ​ម្ចាស់​រថយន្ត​ ​BENTLEY នឹងបានសេវា​ពិនិត្យថែទាំ​រថយន្ត​ដោយ​ឥតគិតថ្លៃ​ទូទាំង​ប្រទេស​

  • 2019-05-04 03:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ​កម្មវិធី​ផ្ដល់​សេវា​ថែទាំ​ទូទាំង​ប្រទេស​នេះ​ ​ត្រូវ​បាន​ផ្ដល់ឲ្យ​ដោយក្រុម​ហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​ ​ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំចូល​ ​ចែកចាយ​ ​និង​ជួសជុល​រថយន្ត​ ​Bentley​ ​ក្នុង​ប្រទេស​កម្ពុជា​
  • ​ការ​ត្រួតពិនិត្យ​ថែទាំ​ដោយ​ឥតគិតថ្លៃ​គឺ​សម្រាប់​គ្រប់​ម្ចាស់​រថយន្ត​ ​Bentley​ ​ទាំងអស់​
  • ​អ្នកបច្ចេកទេស​របស់​ ​Bentley​ ​ភ្នំពេញ​ ​ទទួល​បានការ​បណ្ដុះបណ្ដាល​ឲ្យ​មានចំណេះ​ដឹង​បច្ចេកទេស​សម្រាប់​រថយន្ត​ ​Bentley​ ​ដោយមាន​ការ​ជួយ​គាំទ្រ​ដោយ​ផ្ទាល់​ពី​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន​ ​Bentley​ ​នៅក្នុង​ទីក្រុង​ ​Crewe​។​

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​សូម​នាំមក​នូវ​កម្មវិធី​ផ្ដល់​សេវា​ពិនិត្យ​ថែទាំ​រថយន្ត​ទូទាំង​ប្រទេស​ ​ដែល​ក្នុង​នោះ​គ្រប់​ម្ចាស់​រថយន្ត​ ​Bentley​ ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​នាំ​រថយន្ត​របស់​ខ្លួន​មក​ទទួល​សេវា​ពិនិត្យ​ថែទាំ​ដោយ​ឥតគិតថ្លៃ​ ​នៅ​ឯ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​របស់​ក្រុមហ៊ុន​ក​ក្នុង​រាជធានី​ភ្នំពេញ​ ​ចាប់ពី​​ ៦ ខែឧសភា​ ​២០១៩ ​រហូតដល់​ថ្ងៃទី​ ​៣១ ​ខែឧសភា​ ​២០១៩​ ​។​

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​ ​ដែល​មាន​ក្រុមហ៊ុន​ ​HGB​ ​Group​ ​Co​.​,​ ​Ltd​ ​ជា​តំណាង​ចែកចាយ​ដ៏​ល្បីឈ្មោះ​ ​គឺជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំចូល​ ​និង​ចែកចាយ​រថយន្ត​ ​Bentley​ ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដោយ​ត្រូវ​បាន​តែងតាំង​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ជួសជុល​រថយន្ត​ ​Bentley​ ​ផង​ដែរ​នោះ។​ ​ដូច្នេះ​​ក្រុមការងារ​នៅ​ឯ​ក្រុមហ៊ុន​ ​Bentley​ ​ភ្នំពេញ​ ​មាន​ជំនាញ​បច្ចេកទេស​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ពួកគេ​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ​ ​និង​ជួសជុល​រថយន្ត​ ​Bentley​ ​ឲ្យបាន​ត្រឹមត្រូវ​ ​ស្របតាម​កម្រិត​បទដ្ឋាន​។​ ​

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​ ​មាន​ឧបករណ៍​ឯកទេស​សម្រាប់​ការកំណត់​បញ្ហា​រថយន្ត​ ​និង​ជួសជុល​រថយន្ត​ ​ក៏ដូចជា​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​ផ្ទាល់​ពី​រោងចក្រ​រថយន្ត​ ​Bentley​ ​ក្នុង​ទីក្រុង​ ​Crewe​។​

​នៅក្នុង​ដំណើរ​ពង្រឹង​ចំណេះដឹង​ ​និង​សមត្ថភាព​ដែល​ធ្វើឡើង​ជាប្រចាំ​ ​អ្នកបច្ចេកទេស​របស់​យើង​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ជាបន្តបន្ទាប់​អំពី​ ​ផលិតផល​ ​និង​ ​Software​ ​ព្រម​ជាមួយនឹង​ការ​បណ្ដុះបណ្ដាល​ពេញលេញ​ពី​រោងចក្រ​នៅក្នុង​ទីក្រុង​ ​Crewe​។​ ​

​ដោយធ្វើ​ការ​ជា​រៀងរាល់ថ្ងៃ​លើ​រថយន្ត​ ​Bentley​ ​ដែល​មាន​ប្រព័ន្ធ​ថាមពល​ខ្លាំង​ ​និង​មានតម្លៃ​ខ្ពស់​ ​អ្នកបច្ចេកទេស​របស់​យើង​បាន​ទទួល​នូវ​ចំណេះដឹង​ទូលំទូលាយ​ជា​បន្ត​បន្តា​ប់​ ​ដែល​ជួយ​ឲ្យ​ពួកគេ​មាន​ជំនាញ​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ​ក្នុង​កម្រិត​ពិសេស​ ​និង​ប្រកបដោយ​ភាព​ផ្ចិតផ្ចង់​សម្រាប់​រថយន្ត​ ​Bentley​ ​នី​មួយ​ៗ​។​ ​

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ​មាន​មោទនភាព​ក្នុង​ការថែទាំ​ ​និង​ជួសជុល​ដោយ​ប្រើប្រាស់​គ្រឿង​បន្លាស់​សុទ្ធ​ៗ​របស់​ ​Bentley​ ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ឲ្យ​មានគុណ​ភាព​ដូចគ្នានឹង​គ្រឿង​នៅ​ជាប់នឹង​រថយន្ត​ ​នៅពេល​ផលិត​ដំបូង​នៅក្នុង​ទីក្រុង​ ​Crewe​ ​ដូច្នោះ​ដែរ​។​

​រាល់​គ្រឿងបន្លាស់​នី​មួយ​ៗ​របស់​រថយន្ត​ ​Bentley​ ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ ​ហើយ​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​គុណភាព​យ៉ាង​ហ្មត់ចត់​ដូចគ្នា​ ​ហើយ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​គិត​ពី​កម្លាំង​ប្រើប្រាស់​ ​និង​ភាព​ធន់​។​ ​

​ការថែទាំ​ជាប្រចាំ​ដោយ​អ្នកជំនាញ​ ​ព្រម​ជាមួយនឹង​ឧបករណ៍​ ​និង​គ្រឿងបន្លាស់​សុទ្ធ​ ​មាន​សារសំខាន់​ណាស់​ដើម្បី​រក្សា​ឲ្យ​រថយន្ត​ ​Bentley​ ​នៅតែ​ខ្លាំង​ជាប់​រហូត​ ​ក៏ដូចជា​ ​ស្ថានភាព​រថយន្ត​នៅ​ល្អ​ក្នុង​កម្រិត​អតិបរមា​។​ ​

អ្នកជំនាញ​ផ្នែក​ថែទាំ​ប្រចាំ​ក្រុមហ៊ុន​រថយន្ត​ ​Bentely​ ​ភ្នំពេញ​ ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​មានការ​រៀបចំ​កាលវិភាគ​សម្រាប់​ការ​ចូល​ពិនិត្យ​ជាប្រចាំ​ ​ដែល​អាច​ជា​ការពិនិត្យ​ប្រចាំឆ្នាំ​ ​ឬ​បន្ទាប់ពី​ប្រើប្រាស់​បាន​ ១៦ ០០០​ ​គីឡូម៉ែត្រ​ ​ដើម្បី​ធានា​ថា​ ​រថយន្ត​មានដំណើរ​ការ​ក្នុង​កម្រិត​អតិបរមា​ ​ដោយ​មិន​គិត​ពី​អាយុ​ ​ឬ​រយៈ​ចម្ងាយ​ដែល​ប្រើប្រាស់​រួច​នោះ​ទេ​។​ ​​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​សេវា​ត្រួតពិនិត្យ​ដោយ​ឥតគិតថ្លៃ​ ​សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​ភ្នំពេញ។

ក្រុមហ៊ុន​រថយន្ត​ ​BENTLEY​ ​ភ្នំពេញ​

​ក្រុមហ៊ុន​ ​HGB​ ​Group​ ​Co​.​,​Ltd​,​ ​ ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ផ្ដាច់មុខ​សម្រាប់​នាំចូល​ ​ចែកចាយ​ ​និង​ជួសជុល​រថយន្ត​ ​Bentley​ ​ក្នុង​ប្រទេស​កម្ពុជា​

​សាល​តាំង​លក់​៖​ ​អគារ​លេខ​ ​37​-​39​ ​មហាវិថី​ព្រះ​មុ​ន្នី​រ៉េ​ត​ ​សង្កាត់​វាលវង់​ ​ខ័ណ្ឌ​ ​7​ ​មករា​ ​រាជធានី​ភ្នំពេញ​ ​ ​ទូរស័ព្ទ​លេខ​៖​ ​+​855​ ​23​ ​92​ ​88​ ​88​ ​/​ ​+​855​ ​95​ ​999​ ​804​ ​ ​គេហទំព័រ​ផ្លូវការ​៖​ ​www.phnompenh.bentleymotors.com​

​ខួប​មួយ​សតវត្ស​របស់​រថយន្ត​ ​Bentley​ ​–​ ​100​ ​ឆ្នាំ​ ​នៃ​ភាព​វិសេសវិសាល​

​នៅក្នុង​ឆ្នាំ​ ​១៩១៩​ ​លោក​ ​Walter​ ​Owen​ ​(​W.O​.​)​ ​Bentley​ ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ដែល​មាន​គោលបំណង​ដ៏​សម​ញ្ញ​មួយ​៖​ ​ផលិត​ ​“​រថយន្ត​លឿន​ ​រថយន្ត​ល្អ​ ​និង​ល្អ​បំផុត​ ​ក្នុង​ប្រភេទ​របស់​ខ្លួន​”​។​ ​ គោលការណ៍​គ្រឹះ​ ​បាន​ជំរុញ​ការ​អភិវឌ្ឍ​រថយន្ត​ ​Bentley​ ​ចាប់តាំងពី​ពេលនោះ​មក​ ​ដោយ​បាន​អភិវឌ្ឍ​ម៉ាក​យីហោ​នេះ​ឲ្យ​ដើរឆ្ពោះ​ទៅមុខ​ ​ហើយ​ធ្វើឲ្យ​រថយន្ត​នេះ​ក្លាយជា​ម៉ាក​យីហោ​រថយន្ត​ឈានមុខ​គេ​សម្រាប់​វិស័យ​រថយន្ត​ប្រណីត​នៅក្នុង​ពិភពលោក​នា​ពេល​សព្វថ្ងៃ​នេះ​។​ ​

​ថ្ងៃទី​ ​១០​ ​ខែកក្កដា​​ឆ្នាំ​ ​២០១៩​ ​គឺជា​ខួប​ ​១០០​ ​ឆ្នាំ​របស់​ក្រុមហ៊ុន​រថយន្ត​ ​Bentley​។​ ​សមិទ្ធផល​ដ៏​វិសេសវិសាល​បែបនេះ​ ​មានតែ​ក្រុមហ៊ុន​ពិសេស​តិចតួច​ប៉ុណ្ណោះ​ ​ដែល​អាច​ឈាន​សម្រេច​បាន​ ​ហើយ​នេះ​ក៏​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​អបអរ​ដល់​ប្រវត្តិកាល​ ​និង​ជោគជ័យ​របស់​ក្រុមហ៊ុន​នៅ​ទូទាំង​សកលលោក​ផង​ដែរ​។​

​កំណត់សម្គាល់​សម្រាប់​ការី​និពន្ធ​*

​ក្រុមហ៊ុន​រថយន្ត​ ​Bentley​ ​Motors​ ​គឺជា​ម៉ាក​យីហោ​រថយន្ត​ប្រណីត​ដែល​មាន​ភាព​ពេញនិយម​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​។​

​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​ស្ថិតនៅ​ក្នុង​ទីក្រុង​ ​Crewe​ ​ជា​មូលដ្ឋាន​សម្រាប់​គ្រប់​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​រាប់បញ្ចូល​ទាំង​ផ្នែក​រចនា​ម៉ូត​ ​ផ្នែក​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​(​R​&​D​)​ ​ផ្នែក​វិស្វកម្ម​ ​និង​ផលិតកម្ម​សម្រាប់​សែស្រឡាយ​ម៉ូដែល​រថយន្ត​ទាំងបួន​របស់​ក្រុមហ៊ុន​ ​ដែល​មាន​ដូចជា​ ​Continental​,​ ​Flying​ ​Spur​,​ ​Bentayga​ ​និង​ ​Mulsanne​។​ ​

ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ហត្ថកម្ម​ដ៏​ល្អឥតខ្ចោះ​ ​ដោយ​ប្រើប្រាស់​ជំនាញ​ ​ដែល​បាន​ផ្ទេរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ​បូក​ផ្សំ​ជាមួយនឹង​ជំនាញ​ផ្នែក​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា​ឈានមុខ​ ​គឺជា​គោលការណ៍​ពិសេស​ខុសប្លែក​ពី​គេ​ ​សម្រាប់​ម៉ាក​យីហោ​រថយន្ត​ប្រណីត​នានា​របស់​ចក្រភព​អង់គ្លេស​ ​ដែល​មាន​ដូចជា​ម៉ាក​ ​Bentley​ ​នេះ​ជាដើម​។​

​ម៉ាក​យីហោ​រថយន្ត​នេះ​ក៏​ជា​តឹកតាង​គំរូ​ ​សម្រាប់​វិស័យ​ផលិតកម្ម​ ​ដែល​មានតម្លៃ​ខ្ពស់​របស់​អង់គ្លេស​។​ ​ក្រុមហ៊ុន​ ​Bentley​ ​មាន​បុគ្គលិក​ប្រមាណ​ ​4,000​ ​នាក់​នៅ​ឯ​ទីក្រុង​ ​Crewe​។​ ​ ​

អត្ថបទ៖ រក្សា