អាជីវកម្មនឹងរលំរលាយមិនដឹងខ្លួន បើគ្មានចំណេះដឹងគ្រប់គ្រងឃ្លាំងទំនិញបានត្រឹមត្រូវ

  • 2019-05-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកប​អាជីវកម្ម​ដើរ​​ដោយ​រលូន​ ចាំបាច់​ត្រូវ​មាន​ការ​រៀប​ចំ​ទុក​ជាមួយ​យុទ្ធសាស្ត្រ​ និង​ការ​អនុវត្ត​ជាក់ស្ដែង​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ ​ស្រប​គ្នា​នេះ​ គេ​​​​​តែង​មើល​ឃើញ​ថា ​ការ​ចាប់​ផ្ដើម​ចេញ​រកស៊ី​ដំបូង​ៗ​ អាច​នឹង​​ប្រឈម​ការ​ខាត​បង់​ខ្ពស់​​ ដោយ​សារ​​​គ្មាន​របាយការណ៍​ប្រតិបត្តិ​​​ត្រឹម​ត្រូវ​ទៅ​លើ​ចំណូល​ចំណាយ​ និង​ការ​គ្រប់​គ្រង​ទំនិញ​។ ​នេះ​ជា​ដើម​ចង​មួយ​នៃ​បញ្ហា​អាជីវកម្ម​ ដែល​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ម្ចាស់​អាជីវកម្ម​គ្រប់​រូប​ គួរ​គិត​ជាមុន​ពី​ការ​រៀប​ចំ​​ស្តុក​​ទំនិញ​ឲ្យ​មាន​ប្រសិទ្ធភាព​។

រូបតំណាង

​​​​​​​​​

លោក ទិត្យ សិលា ​គ្រូ​បង្វឹក​ជំនាញ​ផ្នែក​គ្រប់​គ្រង​សង្វាក់​ផលិតផលកម្ម​ និង​ឡូជីស្ទីក ​(Logistics) បាន​លើក​ឡើង​ថា​​ រាល់​ទំនិញ​ថ្មី​-ចាស់​ចាំបាច់​​ត្រូវ​ការ​ឃ្លាំង​សម្រាប់​ស្តុក​​​ ដែល​វា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​អាជីវកម្ម​ បើ​គ្មាន​ឃ្លាំង​ទំនិញ​ទេ ម្ចាស់​អាជីវកម្ម​នឹង​ប្រឈម​មុខ​ពី​ភាព​មិន​ច្បាស់លាស់​ ភាព​អសកម្ម​នៅ​ក្នុង​មុខ​ជំនួញ និង​ការ​ផ្គត់ផ្គង់​មិនទាន់​ពេលវេលា​នៅ​ក្នុង​ទីផ្សារ​។

លោក ទិត្យ សិលា

ជារឿយៗបញ្ហា​ចម្បង​ធំ​ៗ​ចំនួន​៤ ​ដែល​ម្ចាស់​អាជីវកម្ម​តែង​ជួប​ប្រទះ​នៅ​ក្នុង​ការគ្រប់គ្រង​ឃ្លាំង​ទំនិញ គឺ ទី១ ទំនិញ​នៅ​ក្នុង​ឃ្លាំង​ជាក់ស្ដែង និង​ក្នុង​បញ្ជី​​មិន​សមាមាត្រ​គ្នា​។ ​ទី២ ការ​ប្រើប្រាស់​ពេល​វេលា​យូរ​ក្នុង​ការ​ស្វែង​រក​ទំនិញ​សម្រាប់​ប្រគល់​ឲ្យ​ភ្ញៀវ​។ ​ទី៣ ឃ្លាំង​ទំនិញ​ធំ ប៉ុន្តែ​ដាក់​ទំនិញ​បាន​តិច និង​ប្រតិបត្តិ​ការ​មាន​សភាព​យឺតយ៉ាវ។ ​ទី៤ មិន​មាន​ទីកន្លែង​សម្រាប់​ដាក់​ទំនិញ​ថ្មី​ដែល​ចូល​មក​ក្នុង​ស្ដុក​។

  លោក​បាន​លើក​ឡើង​ថា ​ជា​​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមាន​ឡើង​ទាំង​នេះ ​​ម្ចាស់​អាជីវកម្ម​ ​ត្រូវ​មាន​ផែនការ​ច្បាស់លាស់​ពី​ទីតាំង​ឃ្លាំង​ទំនិញ ​បរិមាណ​ទំនិញ​នៅ​ក្នុង​ឃ្លាំង ​មធ្យោបាយ​ក្នុង​ការ​លើក​ដាក់​ទំនិញ​ យល់​ច្បាស់​ពី​ទីផ្សារ​ផ្គត់ផ្គង់​ទំនិញ​ និង​ធនធាន​មនុស្ស​ក្នុង​ការ​គ្រប់គ្រង​ឃ្លាំង។

​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ដំណោះស្រាយ​បញ្ហា​នៃ​ការ​គ្រប់គ្រង​ឃ្លាំង​​ទំនិញ​ឲ្យ​មាន​ប្រសិទ្ធភាព និង​មាន​របាយការណ៍​​​ចំណូល​ចំណាយ​ច្បាស់​លាស់ លោក​អាច​ចូលរួម​វគ្គសិក្សា​ខ្លី ​«ការ​គ្រប់គ្រង​ឃ្លាំង»  (Warehouse Management) ចំនួន​ 0២ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២៤-២៥ ខែ ឧសភា ឆ្នាំ២០១៩ នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបត្ដិការ​កម្ពុជា-ជប៉ុន (CJCC)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុចទីនេះ

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម