ប្រធានាធិបតី​អាមេរិក​តែ​មួយ​រូប​គត់​ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត

  • 2019-05-03 14:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទាំង ៤៥​រូប​ មាន​តែ​មួយ​រូប​ទេ​ ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត។ គាត់​គឺ​ប្រធានាធិបតី​ទី ២៨​ នៃ​សហរដ្ឋអាមេរិក​ លោក Woodrow Wilson។

លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​ឆ្នាំ​ ១៨៨៦ ពី​សាកលវិទ្យាល័យ Johns Hopkin កំឡុង​ពេល​ដែល​លោក​មាន​អាយុ ៣០​ឆ្នាំ។ លោក​បាន​បង្រៀន​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ថែម​ទាំង​បាន​ធ្វើ​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Princeton ទៀត​ផង​។

កំឡុង​ពេល​ដែល​លោក​បាន​ធ្វើ​ជា​សកលវិទ្យាធិការ​នេះ​ហើយ ជា​ពេល​ដែល​លោក​បាន​ទទួល​បាន​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ពី​ប្រជាជាតិ​អាមេរិក​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​ការ​កែទម្រង់​គោលនយោបាយ​មួយ​ចំនួន។

លោក Wilson បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ចំនួន ២​ អាណត្តិ​ពោល​ពី​ឆ្នាំ ១៩១៣ ដល់ ១៩២១។ ក្នុង​រដ្ឋការ​របស់​លោក សហរដ្ឋអាមេរិក​បាន​ប្រឡូក​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី ១ ហើយ​លោក​បាន​តាក់តែង​ចេញ​នូវ​គោលការណ៍​ ១៤​ចំណុច​ក្រោយ​ចប់​សង្គ្រាម ព្រម​ទាំង​ផ្ដួចផ្ដើម​បង្កើត​អង្គការ​សង្គម​ប្រជាជាតិ​ទៀត​ផង៕

អាន​បន្ត​៖

ប្រភព៖ History   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី