មាន​ដឹង​ថា​ប្រទេស​លោក​ខាង​លិច​ណា​ខ្លះ​ទេ​ដែល​ដាក់​អាណានិគម​នៅ​អាស៊ីអាគ្នេយ៍​ទេ?

  • 2019-05-02 14:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែនដី​អាស៊ីអាគ្នេយ៍​ជា​ដែនដី​ដែល​ពោរពេញ​ទៅ​ដោយ​ចម្រុះ​ជាតិសាសន៍ វប្បធម៌​ និង​សាសនា។ យ៉ាងណាមិញ ដែនដី​នេះ​ ក៏​មាន​ភាព​ដូច​គ្នា​មួយ​ចំនួន​ដែរ​ ដែល​ជាពិសេស​គឺ ធ្លាប់​មាន​ប្រវត្តិ​ក្រោម​អាណានិគម​ពួក​អឺរ៉ុប​ និងលោក​ខាង​លិច​ ដោយ​លើកលែង​តែ​ប្រទេស​ថៃ​មួយ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ ជា​ប្រទេស​អឺរ៉ុប​ដែល​បាន​ដាក់​អាណានិគម​លើ​ដែនដី​អាស៊ីអាគ្នេយ៍៖

ចក្រភព​អង់គ្លេស​៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​មីយ៉ាន់ម៉ា (សតវត្ស​ទី ១៩​-១៩៤៨), ដែនដី​ម៉ាឡាយូ ដែល​រាប់​បញ្ចូល​ទាំង​ប្រទេស​ម៉ាឡេស៊ី, សិង្ហបុរី​នា​ពេល​បច្ចុប្បន្ន (១៨២៦-១៩៥៧) ព្រម​ទាំង​កោះ​ប័រណេអូ​ខាង​ជើង (ផ្នែក​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយណេ​ទាំង​មូល)។

ប្រទេស​បារាំង៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា​ (១៨៦៣-១៩៥៣), ប្រទេស​ឡាវ (១៨៩៣-១៩៥៣) និង​វៀតណាម (១៨៨៧-១៩៥៤)។

ប្រទេស​ព័រទុយហ្គាល់៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​ឥណ្ឌូណេស៊ី (១៥១១-១៦៤១) និង​ប្រទេស​ទីម័រ​ខាង​កើត (សតវត្ស​ទី ១៨-១៩៧៥)។

ប្រទេស​ហុល្លង់៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​ឥណ្ឌូណេស៊ី (១៦០៥-១៧៩៩ ក្នុង​នាម​ជា​ក្រុមហ៊ុន​ហុល្លង់​ឥណ្ឌា​ខាង​កើត និង​១៨២៥-១៩៥០ ក្នុង​នាម​ជា​រដ្ឋាភិបាល​ផ្ទាល់)។

ប្រទេស​អេស្ប៉ាញ៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​ហ្វីលីពីន (១៥៦៥-១៨៩៨)។

សហរដ្ឋអាមេរិក៖ បាន​ដាក់​អាណានិគម​លើ​ប្រទេស​ហ្វីលីពីន (១៨៩៨-១៩៤៦)៕

អាន​បន្ត៖

ប្រភព៖ thoughtco   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម