ការស្រាវជ្រាវបង្ហាញថា មនុស្សស្រីមិនអាចរក្សាការសម្ងាត់លើសពី៤៧ម៉ោងឡើយ
- 2019-05-05 08:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការស្រាវជ្រាវបង្ហាញថា មនុស្សស្រីមិនអាចរក្សាការសម្ងាត់លើសពី៤៧ម៉ោងឡើយ
ចន្លោះមិនឃើញ
ការស្រាវជ្រាវបានរកឃើញថាស្ត្រីភាគច្រើនត្រូវបានដុតបញ្ឆេះដោយចំណង់ក្នុងការចែករំលែក ការនិយាយដើមលឿនបំផុតនៅពេលពួកគេដឹងរឿងណាមួយ។ នេះបើតាមការចុះផ្សាយរបស់ The Telegraph។
ជាធម្មតាពួកគេនឹងនិយាយត យ៉ាងហោចណាស់ប្រាប់មនុស្សម្នាក់ទៀត ក្នុងរយៈពេល ៤៧ ម៉ោង និង ១៥នាទី។ ប្រភពខាងលើបន្ត។
អាស្រ័យលើអ្នកណាដែលត្រូវគេនិយាយដើម មិត្តប្រុសរបស់ពួកគេ ស្វាមីពួកគេ មិត្តភក្តិ ឬ ម្តាយដែលទំនងជាព័ត៌មាននឹងធ្លាយលឿនបំផុត។
ការសិក្សាលើស្ត្រីចំនួន ៣,០០០ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ៦៥ ឆ្នាំបានរកឃើញថា៤ ក្នុងចំណោម១០នាក់ (៤០%) បានសារភាពថាពួកគេមិនអាចរក្សាអាថ៌កំបាំងបានទេ ទោះជាព័ត៌មានផ្ទាល់ខ្លួន ឬ ការសម្ងាត់ក៏ដោយ។
លោក Michael Cox នាយករបស់ក្រុមហ៊ុនស្រានៃប្រទេសឈីលី ដែលបានដឹកនាំការស្រាវជ្រាវ បាននិយាយថា "ជាផ្លូវការ មនុស្សស្រីមិនអាចរក្សាការសម្ងាត់បានឡើយ"។
ការស្រាវជ្រាវខាងលើបានបង្ហាញទៀតថា ៦០%នៃស្រ្តីនឹងនិយាយដើមនរណាម្នាក់ប្រាប់ទៅកាន់មនុស្សមិនពាក់ព័ន្ធ ដូច្នេះម្ចាស់ខ្លួននឹងមិនដឹងរឿងឡើយ។
៣០% ទៀតបានសារភាពថាពួកគេចូលចិត្តជំរុញនរណាម្នាក់ឲ្យទម្លាយរឿងអាថ៌កំបាំង ខណៈដែល៤៥% ឆ្លើយថា ពួកគេនឹងទម្លាយរឿងចេញនៅពេលមាននរណាម្នាក់ទទូចចង់ដឹងរឿងពីពួកគេ ហើយពាក្យដែលពួកគេចូលចិត្តប្រើបំផុតគឺ "គេប្រាប់តែខ្ញុំម្នាក់ទេណា ដូច្នេះកុំនិយាយឲ្យអ្នកផ្សេងដឹងឲ្យសោះ"។
ភាគច្រើននៃស្រ្តីទាំងនោះសុទ្ធតែបាននិយាយដូចគ្នាថា មានតែប្តីពួកគេទេដែលជាអ្នកអាចរក្សាការសម្ងាត់បាន១០០%។ ប្រភពខាងលើបន្ត៕
អាន៖ រឿងរ៉ាវ ៣ យ៉ាងដែលអ្នកគួរតែយល់ពី "មនុស្សនិយាយតិច"
អាន៖ វិធី ៤ យ៉ាងដ៏មានប្រសិទ្ធភាពដើម្បីស្វែងរកទេពកោសល្យពិតប្រាកដរបស់អ្នក