ដែនជម្រកសត្វព្រៃស្រែពក បង្ហាញពីបច្ចេកវិទ្យាថ្មី នៃការស្រូបយកទឹកសន្សើមពីបរិយាកាសទុកសម្រាប់ប្រើប្រាស់

  • 2019-05-06 08:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដែនជម្រកសត្វព្រៃស្រែពក ដែលសម្បូរណ៍ទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ព្រមទាំងផូស៊ីល ផងនោះ កាលពីពេលថ្មីៗនេះក៏បានបង្ហាញអំពីបច្ចេកវិទ្យាថ្មីសន្លាងមួយទៀត គឺឧបករណ៍សម្រាប់ស្រូបយកសំណើមជាតិទឹកពីបរិយាកាស ឬទឹកសន្សើម ដើម្បីស្ដុកទឹកសម្រាប់ប្រើប្រាស់ នៅគ្រាដែលរដូវក្ដៅបានឈានចូលមកដល់។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​ក្រសួង​បរិស្ថាន​ បាន​បង្ហោះ​នៅ​លើ​គណនី​របស់​ខ្លួន​កាល​ពី​ជាង ១០ម៉ោង​មុន​នេះ។​

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានមានប្រសាសន៍ឲ្យដឹងថា នេះជាឧបករណ៍ថ្មីសន្លាងមួយទៀតដែលជាបច្ចេកវិទ្យាថ្មីដើម្បីស្រូបយកសំណើមជាតិទឹកពីបរិយាកាស ទុកសម្រាប់ឲ្យមន្រ្តីឧទ្យានុរក្សប្រើប្រាស់។ លោកថ្លែងថា «ឧបករណ៍នេះអាចស្រូបយកសំណើមជាតិទឹកពីបរិយាកាសបានប្រមាណជា២០លីត្រក្នុង១ថ្ងៃ»។ លោកបញ្ជាក់ថា ឧបករណ៍នេះ គឺជាជួយឧបត្ថម្ភគាំទ្រពីសំណាក់អង្គការ WWF ដែលជាអង្គការដៃគូ ហើយការស្រូបយកជាតិទឹកពីបរិយាកាស ឬទឹកសន្សើមនេះ គឺអ្នកជំនាញដែលរៀបចំដំឡើងបាននិងកំពុងយកទឹកដែលស្រូបយកបានទៅវិភាគសិន ដោយមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ឡើយ។

ទន្ទឹមគ្នានេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយអង្គការដៃគូ WWF ត្រៀមដឹកទឹកដោយប្រើស៊ីទែន យកទៅបង្ហូរចូលទៅក្នុងថ្លុកត្រពាំងទឹកច្រប់មួយចំនួននៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃស្រែពក ដែលជាទីដែលសត្វព្រៃចូលចិត្តមកផឹកជាប្រចាំផងដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា