ស្មាតហ្វូន​ ៥ ម៉ូដែល​មាន​កាមេរ៉ា​ខ្លាំង​ដាច់​គេ​បច្ចុប្បន្ន​នេះ

  • 2019-05-06 08:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​លើ​តារាង​កំពូល​របស់​ DxOMark មាន​ស្មាតហ្វូន​​របស់​ក្រុមហ៊ុន​ពីរ​ប៉ុណ្ណោះ ដែល​ឈរ​នៅ​តំណែង​កំពូល​ទាំង ៥ ក្នុង​នោះ​មាន​ Samsung ចំនួន​ពីរ​ម៉ូដែល និង Huawei ចំនួន​បី​ម៉ូដែល។

  • Huawei P30 Pro ទទួល​បាន​ ១១២ ពិន្ទុ

​ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​ ៤ គ្រាប់​ដែល​មាន​កាមេរ៉ា​ធម្មតា​កម្រិត ៤០ MP, កាមេរ៉ា​ប្រភេទ Ultra-Wide កម្រិត ២០ MP, ​កាមេរ៉ា​ Zoom ​កម្រិត ៨ MP និង​កាមេរ៉ា​វាស់​ជម្រៅ​ ToF។ P30 Pro ទទួល​បាន​ការ​កោត​សរសើរ​ខ្លាំង​លើ​សមត្ថភាព​ដែល​អាច​ Zoom បាន​ឆ្ងាយ​ និង​អាច​រក្សា​គុណភាព​រូបភាព​ខ្ពស់​ ដោយ​សារ​ការ​ប្រើ​ប្រាស់​ឡេន​ប្រភេទ Preisope។

សម្រាប់​ការ​ថត​ធម្មតា​ P30 Pro អាច​បង្កើត​បាន​រូបភាព​​មាន​ Detail ល្អ និង​កាត់​បន្ថយ​​គ្រាប់​ Noise បាន​ច្រើន​ ទោះ​ក្នុង​ស្ថិត​ស្ថានភាព​បែប​ណា​ក៏​ដោយ។ ចំណែក​​សមត្ថភាព​ Autofocus និង Flash Autofocus ក៏​ប្រសើរ​ណាស់​ដែរ។

  • Samsung Galaxy S10 5G ទទួល​បាន​ ១១២ ពិន្ទុ​

បញ្ចេញ​តំណាល​គ្នា​ជា​មួយ​ត្រកូល​ Galaxy S10 ម៉ូដែល​ 5G នេះ​មាន​សមត្ថភាព​ចាប់​យក​រូបភាព​ខ្លាំង​ជាង​ ដោយ​សារ​មាន​កាមេរ៉ា​ខាង​ក្រោយ​រហូត​ដល់ ៤ គ្រាប់ រួម​មាន​​កាមេរ៉ា​ Ultra-Wide កម្រិត ១២ MP, កាមេរ៉ា​ធម្មតា​ ១២ MP, កាមេរ៉ា​ Zoom កម្រិត ១២ MP និង​​​កាមេរ៉ា​វាស់​ជម្រៅ​រូបភាព​ ToF។

រូប​ថត​ចេញ​ S10 5G គឺ​ទទួល​បាន​ការ​សរសើរ​លើ​ White Balance, Autofocus បាន​លឿន, គ្រប់គ្រង​ Noise បាន​ល្អ និង​ពេល​​ប្រើ​ Flash មាន​លទ្ធផល​គាប់​ចិត្ត។

  • Huawei Mate 20 Pro ទទួល​បាន​ ១០៩ ពិន្ទុ​

​ជា​មួយ​កាមេរ៉ា​បី​គ្រាប់​ ដែល​មាន​កម្រិត​ ៤០ MP, កម្រិត​ ៨ MP ជា​ប្រភេទ​ Telephoto និង​កាមេរ៉ា​ Super Wide ​កម្រិត ២០ MP អាច​ជួយ​ឲ្យ​ស្មាតហ្វូន​នេះ​កាត់​បន្ថយ​គ្រាប់​ Noise បាន​ល្អ, Focus បាន​លឿន និង​​​មាន​សមត្ថភាព​ថត​រូប​ Zoom ​ខ្លាំង​ផង​ដែរ។ សមត្ថភាព​​ White Balance ក៏​ទទួល​បាន​ការ​សរសើរ​ដែរ។

  • Huawei P20 Pro ទទួល​បាន​ ១០៩ ពិន្ទុ​

ស្មាតហ្វូន​របស់​ Huawei មួយ​នេះ ឈរ​នៅ​លើ​តំណែង​កំពូល​របស់​ DxOMark បាន​​​យូរ​អង្វែង​គួរ​សម​ដែរ មុន​ពេល​ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​សិស្ស​ប្អូន Mate 20 Pro។ ប្រព័ន្ធ​កាមេរ៉ា​ស្រដៀង​នឹង Mate 20 Pro ដោយ​មាន​កម្រិត ៤០ MP + ២០ MP + ៥ MP។ វា​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ Zoom, កាត់​បន្ថយ​ Noise, អាច​ Focus ត្រូវ និង​រហ័ស ប៉ុន្តែ​​មិន​សូវ​ខ្លាំង​ក្នុង​ការ​ផលិត​រូប​ HDR។

  • Samsung Galaxy S10+ ទទួល​បាន ១០៩ ពិន្ទុ​

មាន​បំពាក់​កាមេរ៉ា​ចំនួន ៣ នៅ​ខាង​ក្រោយ រួម​មាន​កាមេរ៉ា​មេ​កម្រិត ១២ MP, កាមេរ៉ា​ Zoom កម្រិត​ ១២ MP និង​ប្រភេទ Ultra Wide កម្រិត​ ១៦ MP។ ស្មាតហ្វូន Samsung មួយ​នេះ ត្រូវ​បាន​គេ​សរសើរ​លើ​ White Balance ​នៃ​រូបភាព, ​ការ​ផលិត​ពណ៌​តាម​បែប​ស្តង់ដារ​, មាន​កម្រិត Noise ទាប​ពេល​ថត​នៅ​ទី​ខ្វះ​ពន្លឺ។ យ៉ាងណាក្ដី​ពេល​ខ្លះ​រូបភាព​បាត់បង់​ Detail និង​មិន​សូវ​ដិត​ល្អ៕​​​​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម