ធ្លាប់​តែ​ឭពី​បុណ្យ​រ៉ាម៉ាទន! តោះ​ស្វែង​យល់​ខ្លះៗពី​ប្រ​វត្តិ និង​ដើមកំណើត​ពិធី​បុណ្យនេះ​​​

  • 2019-05-07 03:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ​អ្នក​កាន់​សាសនាឥស្លាម​នៅ​ជុំវិញ​ពិភព​លោក​បាន​ប្រារព្ធពិធី​បុណ្យរ៉ាម៉ាទន ដែល​ជា​ពិធីបុណ្យ​តមអាហារ​ធំមួយ​របស់​សាសនិក​ឥស្លាម។ រ៉ាម៉ាទ​ន ជា​ខែ​ទី​៩នៃនៅ​ក្នុង​ប្រតិ​ទិន​របស់​ឥស្លាម និង​ជាខែ​ពិសិដ្ឋ​របស់​វប្បធម៌​ឥស្លាម​ផងដែរ។

រ៉ាម៉ាទ​ន​ជា​ខែ​មួយ​នៅ​ក្នុង​ខែទាំង១២​​របស់​ឥស្លាម និងក៏ជា​ផ្នែក​មួយ​របស់​ប្រតិទិន​អារ៉ាប់​បុរាណ​ផង​ដែរ។​ ពិធី​បុណ្យ​នេះ​ប្រែ​ប្រួលទៅ​តាម​ប្រតិទិន​ឥស្លាម ហើយ​ឆ្នាំនេះ​បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ និង​បញ្ចប់ទៅវិញ​នៅរយៈពេល​២៩ ឬ​៣០​ថ្ងៃអាស្រ័យ​លើ​ការ​ពិនិត្យ​លើថ្ងៃខ្នើត​លើ​ប្រ​តិទិន។​

(ពិធីអាហារស្រាយ​បួស បន្ទាប់ពីការ​តបអាហារនៅ​ថ្ងៃទី១នៃពិធីបុណ្យ​រ៉ាម៉ាទននៅ​ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ/រូបភាព៖ ហ្វេសប៊ុក​ភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ)

ឈ្មោះ​រ៉ាម៉ាទ​ន (Ramadan)​មកពី​ពាក្យ​ដើម​អារ៉ាប់​ «Arramad» ​។ អ្នកកាន់​សាសនាឥស្លាម​ជឿថា​នៅ​ឆ្នាំ​៦១០​នៃគ្រឹស្តសករាជ​មាន​ទេវតា Gabriel ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខព្យាការី​(អ្នកនាំសារ) Muhammad ​និង​បាន​បង្ហាញនូវ​គម្ពី​កូរអាន (Quran) ដែលជាគម្ពី​ពិសិដ្ឋ​របស់​សាសនា​ឥស្លាម។

ការ​បង្ហាញ​គម្ពី​កូរអាន​ដល់​ព្យាការី​Muhammad​នេះ​ត្រូវ​គេ​ជឿង​ថា​បាន​កើត​ឡើង​នៅ​ក្នុង​ខែ​រ៉ាម៉ាទន​។​ អ្នក​កាន់​សាសនាឥស្លាមបាន​តម អាហារ​នៅ​ក្នុង​អំឡុង​ខែនេះ​ដើម្បី​រំឭក​ដល់​ការ​ទទួលបាន​គម្ពី​កូរអាន​នេះ។

គម្ពី​កូរអាន​មាន​ចំនួន​១១៤​ជំពូក ដែលជា​ព្រះ​បន្ទូលផ្ទាល់​របស់​ព្រះ​Allah។ ក្នុង​ឱកាស​នៃពិធីបុណ្យ​រ៉ាម៉ាទន អ្នក​កាន់​សាសនាឥស្លាម​បាន​ផ្សារភ្ជាប់​ចំណង​ទាក់ទង​ជាមួយ​ព្រះ​Allah កាន់​តែខ្លាំង។ ពួកគេ​ធ្វើដូចនេះ តាម​រយៈ​ការ​បួងសួង និង​សូត្រគម្ពី​កូរអាន ដោយ​ការយក​ចិត្ត​ទុក​ដាក់ លះបង់ ជៀសវាង​ការ​និយាយដើម​គ្នា ការ​និយាយ​​កុហក និង​ជម្លោះ។

ក្នុង​រយៈពេល​នៃពិធី​បុណ្យ​នេះ​សាសនិក​ឥស្លាម​មិន​បរិភោគ​ទឹក​ និង​តមការ​រួមភេទ​គិត​ចាប់ពី​ថ្ងៃរះ​ដល់​ថ្ងៃលិច។ ការ​តមអាហារជា​កាតព្វកិច្ច​របស់​ឥស្លាមសាសនិកគ្រប់រូប លើកលែង​តែ​ក្មេង​មាន​អាយុក្រោម​១២​ឆ្នាំ អ្នក​មានជំងឺ មានផ្ទៃពោះ អ្នក​ធ្វើដំណើរ និង​មនុស្ស​ចាស់។

ការ​ទទួលទាន​អាហារជុំគ្នាជា​ឱកាស​សម្រាប់ការ​ជួប​ជុំ​រវាង​សហគមន៍​ផ្សេងៗ និង​ស្រាយ​បួស​រួមគ្នា។ ការ​ហូប​អាហារ​ពេល​ព្រឹក​នៅមុនថ្ងៃរះ​ប្រ​ហែលជា​ម៉ោង​៤ទាបភ្លឺ និង​អាហារពេល​ល្ងាច​បន្ទាប់ពី​ថ្ងៃលិច​នៅ​ប្រ​ហែល​ម៉ោង​៧ និង​៣០​នាទី។​

ដោយ​ហេតុ​ថា​ព្យាការី Mohammad​ស្រាយ​បួស​ដោយ​ទទួលទាន​បាយ និងទឹក​ សាសនិក​ឥស្លាម​ក៏ទទួលទាន​ដូចគ្នានេះដែរ ហើយ​ក៏មាន​ដែរ​បង្អែម និងផ្លែ​ឈើ​។ ការ​ទទួលទាន​បាយ​បាន​ផ្ដល់​នូវ​ជីវជាតិ​សម្រាប់​រាងកាយ ពិសេស​ជាតិ​ស្ករ​ ដែលល្អ​សម្រាប់​រាងកាយ​ដែល​បាន​តម​អាហារ​នាពេល​ថ្ងៃ។

នៅ​ថ្ងៃចុងបញ្ចប់​នៃពិធី​បុណ្យ​នេះ​ សាសនិក​ឥស្លាម​បាន​រួមគ្នា​ធ្វើ​ពិធីរយៈពេល​បី​ថ្ងៃ​ បួសសួង​រួម​គ្នា ហូប​អាហារ​រួមគ្នា ប្ដូរអំណោយគ្នា និ​ង​បួងសួង​ដល់សាច់ញាតិ​ដែល​បានបាត់​បង់ជីវិត​ឲ្យ​បាន​រួច​ផុត​ពី ទុក្ខ​ទាំងឡាយ​ជាដើម​៕

ប្រភព៖ National Geographic   ប្រែ​សម្រួល៖ ទូច សុខា