ភ្ញាក់ផ្អើល! គ្រូ​ Liverpool ​នឹង​ដាក់​យុវជន​វ័យ​ ១៩​ឆ្នាំ​ ឱ្យ​​ទម្លុះ​សំណាញ់​ទី​ Barcelona

  • 2019-05-07 08:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម Liverpool ​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ Barcelona ​ក្នុង​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ដោយ​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ Salah ​និង Firmino ។

​ការ​អត់មាន​ខ្សែ​ប្រយុទ្ធ​សំខាន់​ដល់​ទៅ​២​នាក់​នេះ ​ធ្វើ​ឱ្យ​លោក Klopp ​ត្រូវ​ស្វែង​រក​ប្រយុទ្ធ​ថ្មី ​ដែល​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​វាយ​លុក​ទម្លាយ​សំណាញ់​ទី​ក្រុម​អ្នក​មាន​បុណ្យ​ឱ្យ​បាន។ ក្នុង​នោះ ​អតីត​អ្នក​ចាត់ការ​ Dortmund ​បាន​បញ្ជាក់​ថា​លោក​នឹង​ប្រើ​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ឱ្យ​បាន​លេង ​ក្នុង​ការ​ប្រកួត​សំខាន់​នេះ។ Rhian Brewster ​ជាប់​ឈុត​ធំ​តាំង​ពី​ឆ្នាំ​២០១៧​មក ប៉ុន្តែ​បាន​ដូរ​ចូល​លេង​តែ​១​ប្រកួត​ប៉ុណ្ណោះ ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

ត្បិត​តែ​យ៉ាង​នេះ​មែន ​លោក Klopp ​បាន​បញ្ជាក់​ថា​កីឡាករ​អង់គ្លេស​ខាង​លើ​នេះ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ធំ។ ​លោក​ធានា​ថា​រូបគេ​នឹង​មាន​ឱកាស​បាន​លេង ​ព្រោះ​ក្នុង​ស្ថានភាព​នេះ​ក្រុម​ត្រូវ​ការ​កីឡាករ​ប្រយុទ្ធ​ ដើម្បី​ស្វែង​រក​គ្រាប់​បាល់។

ក្រុម Liverpool ត្រូវ​ការ​គ្រាប់​បាល់​៤​គ្រាប់ ​និង​បិទ​មិន​ឱ្យ Barcelona ​ស៊ុត​ចូល​ឡើយ ទើប​ពួកគេ​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ កត្តា​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​បាល់ទាត់​ជា​ច្រើន ​គិត​ថា​ពិបាក​ខ្លាំង ព្រោះ​ឈ្នះ​ច្រើន​គ្រាប់​យ៉ាង​នេះ ​ក្រុម Barcelona ​ប្រហែល​មិន​ភ្លាត់​ឱ្យ​ហង្ស​ស៊ុត​បាន​ងាយ​ៗ​នោះ​ទេ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ