គ្រូ​ស្វាយ​រៀង ​ថា​ជា​កំហុស​​លោក​ផ្ទាល់ ចំពោះ​ការ​បាត់​២​ពិន្ទុ​ទល់ Tiger ​

  • 2019-05-08 06:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​លេង​បាន​ស្មើ​ ១-១ ​ជាមួយ​ក្រុម Angkor Tiger ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៦​កន្លង​ទៅ។

រូបភាព៖ ក្លិបស្វាយរៀង

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​លោក Conor Nestor ​បាន​បញ្ជាក់​ថា​ជា​កំហុស​របស់​លោក​ខ្លះ ​ដែល​ធ្វើ​ឱ្យ​ក្រុម​បាត់​២​ពិន្ទុ​ដ៏​សំខាន់​នេះ។ កីឡាករ​ស្វាយ​រៀង​ខិតខំ​ប្រឹងប្រែង​តាម​អ្វី​ដែល​លោក​គ្រោង​ទុក​ទាំង​អស់ ប៉ុន្តែ​ដោយសារ​តែ​លោក​ផ្ទាល់​ទើប​ក្រុម​មិន​អាច​ទទួល​បាន​ជ័យជម្នះ។ ខណៈ​ដែល​ក្រុម Tiger ​វិញ ​លោក Conor ​មើល​ឃើញ​ថា​ពិត​ជា​លេង​ល្អ ​ហើយ​ការ​យក​បាន​១​ពិន្ទុ​ពី​ពួកគេ ​ក៏​ល្អ​សម្រាប់​ស្វាយ​រៀង​ដែរ ត្បិត​អី​តាំង​ពី​ឆ្នាំ​២០១៦​មក ​ស្វាយ​រៀង​លេង​មិន​ដែល​ឈ្នះ Tiger ​ឡើយ។

បើ​ទោះ​ជា​ស្មើ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​មែន ​ប៉ុន្តែ​ស្វាយ​រៀង​នៅ​តែ​ឈរ​កំពូល​តារាង​ដដែល ​ដោយ​៦​ប្រកួត ​រក​បាន​១៦​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ ណាហ្គាវើល ​ដែល​មាន​១៥​ពិន្ទុ។ ដោយ​ឡែក Angkor Tiger ​វិញ ​ឈរ​នៅ​លេខ​៥ ​មាន​១២​ពិន្ទុ ដោយ​៦​ប្រកួត​ឈ្នះ​៣ ស្មើ​៣។ ក្រុម​ស្វាយ​រៀង​និង Tiger ​នេះ ​មិន​ទាន់​ស្គាល់​ចាញ់​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី