មិន​យក​ពន្ធ​ចំនួន​នាំ​ចូល​រថយន្ត ​តែ​វៀតណាម​ចង់​តម្លើង​ពន្ធ​ទូរសព្ទ​វិញ

  • 2019-05-08 07:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​វៀតណាម កំពុង​ពិចារណា​តម្លើង​ពន្ធ​ទូរសព្ទ ​ដែល​សង្កត់​ធ្ងន់​លើ​ទូរសព្ទ​ទំនើបៗ ​និង​ទំនិញ​ដែល​ប្រណិតៗ​តម្លៃ​ថ្លៃៗ។

រូបតំណាង

​ខណៈ​ខាង​រដ្ឋាភិបាល​ក៏​បាន​ទទួល ​និង​កំពុង​គិត​គូរ​លើ​បញ្ហា​នេះ​ដែរ។ ​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​វៀតណាម​ បានបញ្ចេញទិន្នន័យពីកំណើនអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងក្រុងហូជីមិញកាលពីឆ្នាំ ២០១៨។

​យ៉ាង​ណា​មិញ​ខាង​រដ្ឋាភិបាល​វៀតណាមកំពុង​ពិចារណា អំពីទំនិញផ្សេងទៀត ដែលអាចចាត់ថាជារបស់ប្រណិតតម្លៃថ្លៃៗដូចជា ​កាមេរ៉ា ​គ្រឿង​តុបតែង​​កាយ​ ទឹក​អប់ ​សេវាកម្ម​ហ្គេម​កំសាន្ត ​និង​សេវា​កម្ម​ផ្នែក​កែសម្ផស្ស​ជា​ដើម ដែល​សុទ្ធ​តែ​ស្ថិត​ក្នុង​បញ្ជី​ត្រូវ​តម្លើង​ពន្ធ។

បញ្ជាក់​ដែរ​ថា ​វៀតណាម​បាន​នាំ​ចូល​ទូរសព្ទ ​និង​គ្រឿង​បង្គុំ​ផ្សេងៗ​លើ​ទូរសព្ទ​សរុប​ជាង ៣,៦ ប៊ីលាន​ដុល្លារ​គិត​ត្រឹម​ក្នុង​ ៤ ​ដើម​ឆ្នាំ ២០១៩ ​ដែល​ជា​ចំនួន​មួយ​ធ្លាក់មានការធ្លាក់​ចុះ​ជាង​ ១៥,៥% ធៀបនឹងឆ្នាំ​មុន៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រក្សា