មានដឹងថា Klopp ធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីអឺរ៉ុបប៉ុន្មានលើកទេ?
- 2019-05-08 13:45:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដឹងថា Klopp ធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីអឺរ៉ុបប៉ុន្មានលើកទេ?
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ធ្លាប់បានដឹកនាំក្លឹបអាជីពរបស់គាត់ឡើងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីបាល់ទាត់ទ្វីបអឺរ៉ុបចំនូន ៣លើកហើយ ដោយក្នុងនោះឡើងវគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ២លើក និងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ១លើក។
ក្នុងកម្មវិធី UEFA Champions League លោកបានដឹកនាំក្លឹប Borussia Dortmund ឡើងទៅប៉ះក្លឹប Bayern Munich កាលពីឆ្នាំ២០១៣។ លោកក៏បានដឹកនាំក្លឹប Liverpool ឡើងប៉ះក្លឹប Real Madrid កាលពីឆ្នាំ២០១៨។ ប៉ុន្តែជាអកុសល លោកមិនដែលឈ្នះវគ្គផ្ដាច់ព្រ័ត្រនៃ Champions League ទេ។
ចំណែកឯក្នុង UEFA Europa League វិញ លោកបានដឹកនាំ Liverpool ឲ្យឡើងទៅជួបក្លឹប Sevilla ប៉ុន្តែលោកត្រូវបានចាញ់ក្នុងលទ្ធផល ៣-១។
ក្នុងឆ្នាំនេះដែរ Klopp បានដឹកនាំ Liverpool ឡើងវគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ម្ដងទៀតហើយ៕
អានបន្ត៖
ក្លឹបមកពី La Liga គ្មានមុខនៅវគ្គ Final នៃ UCL ជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ
ប្រធានក្រុម Liverpool គិតថា ក្រុមខ្លួនត្រូវការមានអព្ភូតហេតុដើម្បីលើកពាន PL