Ajax ជា​ក្រុម​ដែល​លេង​បាន​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​ UCL រដូវ​កាល​នេះ

  • 2019-05-08 14:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហុល្លង់ Ajax ក្លាយ​ជា​ក្លឹប​ដែល​បាន​លេង​បាន​ច្រើន​ប្រកួត​ជាង​គេ​ក្នុង​ UEFA Champions League នៅ​រដូវ​កាល ២០១៨/១៩ ដោយ​បាន​លេង​ចំនួន ១៧​ប្រកួត។

ក្នុង​ចំណោម​ ១៧​ប្រកួត​នោះ​មាន​ដូច​ជា ៦​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​នៃ UEFA Champions League ៦​ប្រកួត​ ក្នុង​វគ្គ​ចែក​ពូល ២​ប្រកួត​ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ២​ប្រកួត​ក្នុង​វគ្គ ៨​ក្រុម​ចុង​ក្រោយ និង​១ប្រកួត​ទៀត​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ឯង​។

Ajax ក្នុង​រដូវ​កាល​នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយ​បាន​ទម្លាក់​ក្លឹប​ធំៗ​ដូច​ជា Real Madrid និង​ Juvenuts។

ក្លឹប​នេះ​នឹង​បើកទ្វារ​កីឡដ្ឋាន​ Johan Cryuff ស្វាគមន៍​ Tottenham Hotspur ក្នុង​ជើង​ទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ក្នុង​យប់​នេះ​ ម៉ោង​ ២ រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

អាន​បន្ត​៖

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី