សកម្មភាពនារីខ្មែរធ្វើដំណើរទៅដាក់បិណ្ឌថ្ងៃចុងក្រោយ
- 2014-09-23 18:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មភាពនារីខ្មែរធ្វើដំណើរទៅដាក់បិណ្ឌថ្ងៃចុងក្រោយ
ចន្លោះមិនឃើញ
ថ្ងៃនេះជាបិណ្ឌទី ១៥ ឬបិណ្ឌធំដែលប្រជាជនកម្ពុជាស្ទើរគ្រប់ទីកន្លែងសម្រុកទៅដាក់បិណ្ឌនៅតាមទីវត្តអារាមនានាជុំវិញប្រទេស។ បើទោះជាតាំងពីបិណ្ឌ ១ មក អ្នកខ្លះមិនទាន់បានទៅមួយវត្តក៏ដោយ ក៏ថ្ងៃបញ្ចប់រដូវបុណ្យភ្ជុំនេះកម្រមានពលរដ្ឋខ្មែរមើលរំលងណាស់ ពោលគឺពួកគេភាគច្រើនតែងជួបជុំគ្រួសារ មិត្តភ័ក្ដិ បងប្អូននាំគ្នាទៅដាក់បិណ្ឌរួមគ្នាគ្រាន់នឹងបានឲ្យជីដូនជីតា ញាតិកាទាំង ៧ សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឃើញមុខបន្តិចដែរ។ រូបភាព ៥ សន្លឹកខាងក្រោមនេះជាសកម្មភាពយុវនារីខ្មែរធ្វើដំណើរទៅដាក់បិណ្ឌថ្ងៃចុងក្រោយនៅតាមទីកន្លែងផ្សេងៗគ្នា។
ចុះប្រិយមិត្តបានទៅប៉ុន្មានវត្តដែររដូវភ្ជុំនេះ ហើយបានទៅជាមួយក្រុមគ្រួសារឬអត់?
អត្ថបទ៖ សីហា