ទិដ្ឋភាព​​ក្រោយ​ចប់​៩០​នាទី មាន​​​​សើច​និង​ទឹក​ភ្នែកក្នុង​កីឡដ្ឋាន​របស់ Ajax គ្រប់​គ្នា​មិន​ទាន់​ឃើញ

  • 2019-05-09 03:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​សាង​ប្រវត្តិសាស្ត្រ​សម្រាប់​ខ្លួន​ឯង​បាន​ឡើង​ទៅ​​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ជា​លើក​ដំបូង បន្ទាប់​ពី​យក​ឈ្នះ Ajax ជើង​ទី​ពីរ ៣-២ (សរុប​ទាំង​ពីរ​ជើង ៣-៣ តែ Spurs ទាត់​ចូល​ក្រៅ​ដី​បាន​ច្រើន​ជាង)។

​កីឡាករ​ប្រេស៊ីល Lucas Moura ជា​វីរបុរស​រក​បាន​៣​គ្រាប់​ម្នាក់​ឯង បន្ត​ក្ដី​សង្ឃឹម​ឲ្យ Spurs ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Madrid។ អ្វី​ដែល​ធ្វើ​ឲ្យ Ajax ឈឺ​ចាប់​ខ្លាំង​បំផុត​នោះ​គឺ​គ្រាប់​ទី​៣​របស់ Moura ទាត់​ចូល​នៅ​ម៉ោង​ចុងក្រោយ​នៃ​ម៉ោង​បន្ថែម​៥​នាទី។

ក្រោយ​ពេល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​កីឡាករ​​របស់ Ajax ជា​ច្រើន​បាន​ដេក​យំ​លើ​វាល​ស្មៅ​នៅ​កីឡដ្ឋាន​ខ្លួន​ឯង Johan Cruijff Arena ខណៈ​​អ្នក​ចាត់ការ​របស់ Spurs លោក Mauricio Pochettino ក៏​យំ​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី