Van der Sar ប្រាប់ពីកន្លែងដែល De Ligt នឹងទៅលេង
- 2019-05-09 12:54:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van der Sar ប្រាប់ពីកន្លែងដែល De Ligt នឹងទៅលេង
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្លឹប Ajax លោក Edwin Van der Sar បានបង្ហើបប្រាប់សារព័ត៌មាន Sky Sports Italia ថា ខ្សែការពារវ័យក្មេង Mathijs De Ligt នឹងទៅលេងនៅប្រទេសអេស្ប៉ាញ ឬប្រទេសអង់គ្លេស។
លោកបាននិយាយថា៖ " ខ្ញុំគិតថាប្រកួតទាំងនេះជាប្រកួតចុងក្រោយរបស់ De Ligt ហើយ តែខ្ញុំសង្ឃឹមថាគេនឹងបង្កើនសមត្ថភាពបានខ្ពស់ " ។
លោកបានបន្តថា៖ " គេនៅជាមួយក្លឹបតាំងពីតូច ហើយនឹងបន្តទៅក្លឹបធំៗតទៀត។ ខ្ញុំគិតថាគេនឹងទៅលេងនៅអង់គ្លេស ឬ អេស្ប៉ាញ " ។
ខ្សែការពារហុល្លង់ដែលជាជើងឯក Golden Boy Award រូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ហើយរូបគេបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបធំៗមួយចំនួនដូចជា Barcelona, Manchester United, Juventus, Manchester City និង Liverpool ជាដើម នេះបើតាមពាក្យចចាមអារ៉ាមមួយចំនួន៕
អានបន្ត៖
Godin នឹងចាកចេញពី Atletico Madrid ក្រោយរួមរស់អស់ជិត ១០ឆ្នាំ
Hazard គ្រវីក្បាលហើយបរឡានចេញ ពេលមានគេសួរថា នឹងបន្តជាមួយ Chelsea ឬអត់