Yaya Toureចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ​

  • 2019-05-10 11:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​កូឌីវ័រ​កីឡាករ​ Yaya Toure បាន​ប្រកាស​ចូល​និវត្តន៍​ហើយក្នុង​វ័យ ៣៥​ឆ្នាំ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​អាជីព​ជា​គ្រូ​បង្វឹក​ក្នុង​ប្រទេស​រុស្ស៊ី។

ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ លោក Dimitri Seluk បាន​ប្រាប់​គេហទំព័រ​រុស្ស៊ី Sport 24 ថា​ Yaya ចង់​បញ្ចប់​អាជីព​ជា​ជើងឯក​មួយ (សំដៅ​លើ​ពេល​ចាកចេញ​ពី Manchester City ក្រោយ​ពេល​ឈ្នះ Premier League)។ រូប​គេ​ក៏​ជា​កីឡាករ​ល្អ​ជាង​គេ​មួយ​រូប​ក្នុង​ទ្វីប​អាហ្វ្រិក។

លោក​ Seluk ក៏​បាន​និយាយ​ថា​ កាយសម្បទា​ដូច​ Toure នេះ​ អាច​លេង​បាន​ ៥​ឆ្នាំ​ទៀត​ តែ​ដោយ​គេ​ធ្លាប់​លេង​ឲ្យ Barcelona និង​ Manchester City ហើយ ដូច​នេះ​គេ​មិន​អាច​លេង​នៅ​កម្រិត​ក្រោម​ហ្នឹង​ទេ​។

យ៉ាង​ណា​មិញ Toure កំពុង​គិត​គូរ​ការងារ​ជា​គ្រូ​បង្វឹក​នៅ​រុស្ស៊ី ខណៈ​ក្លឹប​ Olympiacos ដែល​គេ​លេង​បាន ២​ប្រកួត​នោះ ក៏​បើក​ភ្លើង​ខៀវ​ឲ្យ​ដែរ​។

Toure បាន​បង្ហាញ​ខ្លួន ៣១៦​ដង​ និង​រក​គ្រាប់​បាល់​បាន ៧៩​គ្រាប់​នៅ Manchester City ព្រម​ទាំង​ឈ្នះ ពាន Premier League ២​លើក League Cup ២​ដង និង​ FA Cup ម្ដង​។ រូប​គេ​ក៏​បាន​ឈ្នះ Champions League, លីគ​កំពូល​អេស្ប៉ាញ​ ២​ដង, Club World Cup និង​ Copa del Rey ម្ដង​៕

អាន​បន្ត​៖

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ ហ៊ីម រស្មី