Sterling យល់យ៉ាងម៉េចដែរពេល Liverpool ឡើងវគ្គ Final នៃ UCL?
- 2019-05-10 12:47:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sterling យល់យ៉ាងម៉េចដែរពេល Liverpool ឡើងវគ្គ Final នៃ UCL?
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester City កីឡាករ Raheem Sterling បានលើកឡើងក្នុងពេលទទួលពានFootball Writers' Association Footballer of the Year award ថា រូបគេក៏សប្បាយចិត្ត ហើយរូបគេក៏បានហ៊ោដែរ ពេល Liverpool យកឈ្នះ Barcelona ហើយឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ។
កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំសប្បាយចិត្តចំពោះ Liverpool ណាស់។ ខ្ញុំក៏បានហ៊ោដែរ។ មនុស្សជាច្រើនប្រហែលជាមិនជឿខ្ញុំទេ តែវាជាការពិត " ។
ខ្សែបម្រើរូបនេះបានបន្តថា៖ " ពេលបានឃើញពួក Liverpool ដូចជា Hendo (Jordan Henderson) និង Trent (Alexander-Arnold) បានឡើង Final (នៃ UEFA Champions League) ធ្វើឲ្យខ្ញុំសប្បាយចិត្ត " ។
សូមបញ្ជាក់ផងដែរថា Liverpool នឹងជួប Tottenham Hotspur នៅកីឡដ្ឋានរបស់ Atletico Madrid ក្នុងប្រទេសអេស្ប៉ាញ វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនា៕
អានបន្ត៖