Neymar កំពុង​ជាប់​ពិន័យ​ទាំង​ក្នុង​ប្រកួត​អឺរ៉ុប និង​ក្នុង​ប្រទេស​បារាំង

  • 2019-05-10 13:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ​ Neymar ក្នុង​ពេល​នេះ​ដែរ​កំពុង​តែ​ជាប់​ពិន័យ​ផ្ទួន​ៗ​ ដោយសារ​តែ​អាកប្បកិរិយា​របស់​ខ្លួន​។http://news.sabay.com.kh/article/1137532

ជាក់ស្ដែង​ក្នុង​ថ្ងៃ​នេះ​ដែរ​ សហព័ន្ធ​បាល់ទាត់​បារាំង​ FFF បាន​ដាក់​បម្រាម​ដល់​ Neymar មិន​ឲ្យ​លេង​ចំនួន ៣​ប្រកួត​គ្រប់​ប្រកួត​ទាំង​អស់​ក្នុង​ប្រទេស​បារាំង​ ចំពោះ​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​គាំទ្រ​ កំឡុង​ពេល​ឡើង​យក​មេដាយ​ប្រាក់​នៃ​ពាន Coupe de France កាល​ពី​ខែ​មេសា​កន្លង​ទៅ។ គណៈកម្មការ​វិន័យ​នៃ​បាល់ទាត់​បារាំង​ក៏​ព្យួរ​ Neymar ចំនួន ២​ប្រកួត​ថែម​ទៀត​ដែរ។

ការ​ពិន័យ​នេះ​ធ្វើ​ឲ្យ Neymar ខកខាន​ការ​ប្រកួត​ទាំង​អស់​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​នេះ​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រៀម​ខ្លួន​ទៅ​លេង​ឲ្យ​ប្រេស៊ីល​ក្នុង​ Copa America នៅ​ខែ​ក្រោយ។

ចំណែក​ឯ​ក្នុង​ប្រកួត​អឺរ៉ុប​វិញ កីឡាករ​រូប​នេះ​នឹង​ខកខាន​ ៣​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូល​នៃ UEFA Champions League បន្ទាប់​ពី​ UEFA ពិន័យ​រូប​គេ​ លើ​ករណី​បង្ហោះ​សារ​មើលងាយ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ប្រកួត​រវាង​ PSG និង​ Manchester United នៅ​លើ​បណ្ដាញ​ Instagram៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី