ប៊ូតាន់ប្រទេសស្រស់ស្អាតបំផុត គួរទៅទស្សនាឲ្យបានម្ដងក្នុងជីវិត
- 2019-05-11 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ូតាន់ប្រទេសស្រស់ស្អាតបំផុត គួរទៅទស្សនាឲ្យបានម្ដងក្នុងជីវិត
ចន្លោះមិនឃើញ
អ្នកសារព័ត៌មានជើងចាស់ ABC News របស់អាមេរិក លោក Bob Woodruff បានរៀបរាប់ថា លោកបានទៅទស្សនាប្រទេសជាង ១២០ នៅជុំវិញពិភពលោក ហើយប៊ូតាន់គឺជាប្រទេសដ៏ស្រស់ស្អាតបំផុតដែលលោកមិនធ្លាប់បានឃើញពីមុន។
វាជាដែនដីពណ៌បៃតងហើយ ៧២% នៃផ្ទៃដីសរុបគ្របដណ្ដប់ទៅដោយព្រៃឈើ។ នេះបើតាម ABC News។
ប៊ូតាន់ត្រូវបានគេប្រសិទ្ធិនាមថាជាដែនដីដ៏មានសុភមង្គលបំផុតលើលោក ព្រោះការអភិវឌ្ឍធ្វើឡើងតែក្នុងលក្ខខ័ណ្ឌដែលធ្វើឱ្យប្រជាជនសប្បាយរីករាយប៉ុណ្ណោះ។ ប្រភពខាងលើបន្ត។
ប្រជាជនក្នុងស្រុកត្រូវតម្រូវឲ្យស្លៀកសំលៀកបំពាក់បែបប្រពៃណីជារៀងរាល់ថ្ងៃ ព្រោះប៊ូតាន់ជាកូនប្រទេសតូចដែលមានប្រជាជនប្រមាណតែជាង ៨១ ម៉ឺន នាក់ប៉ុណ្ណោះ។
រឿងដ៏ពិសេសមួយទៀតរបស់ប្រទេសអាស៊ីមួយនេះគឺ យោងតាមទស្សនាវដ្តី Forbes ប៊ូតាន់មានប្រលានយន្តហោះគ្រោះថ្នាក់បំផុត មានអាកាសយានិកដែលមានសមត្ថភាពត្រឹមតែ ១៧ នាក់ប៉ុណ្ណោះដែលអាចចុះចតនៅលើប្រលានយន្តហោះផារ៉ូ (Paro)។
តើពិបាកទេក្នុងការសុំទិដ្ឋាការទៅលេងប្រទេសប៊ូតាន់?
ប៊ូតាន់កំហិតចំនួនភ្ញៀវទេសចរ ដែលអនុញ្ញាតឱ្យទៅទស្សនាក្នុងប្រទេសនោះក្នុងមួយឆ្នាំៗ ដែលនេះធ្វើឲ្យមនុស្សជុំវិញពិភពលោកយល់ថា សុំទិដ្ឋាការទៅលេងប្រទេសដ៏ស្រស់ផូរផង់មួយនេះគឺជារឿងលំបាក។
ប៉ុន្តែរដ្ឋាភិបាលប៊ូតាន់បានអះអាងថា ការធ្វើឡើងដូច្នេះគឺដើម្បីការពារវប្បធម៌ទំនៀមទម្លាប់ និង បរិស្ថានធម្មជាតិរបស់គេ ដោយបានបង្កើតគោលការណ៍ "តម្លៃខ្ពស់ និង ផលប៉ះពាល់តិច"។
ក្នុងនាមជាប្រទេសពិសេស ប៊ូតាន់ក៏ទាមទារឱ្យមានច្បាប់ពិសេសក្នុងការអនុវត្តតាមដែរ។ ប៉ុន្តែបើមានបំណងចង់ទៅប្រទេសដ៏អស្ចារ្យនេះ សូមកុំគិតថាការពិបាកសុំទិដ្ឋាការជាឧបសគ្គឲ្យសោះ។
អ្នកអាចដាក់ពាក្យសុំទិដ្ឋាការជាមួយ ក្រុមហ៊ុនចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសប៊ូតាន់។ ទិដ្ឋាការនេះមានតម្លៃ ៤០ ដុល្លារ។
នៅពេលអ្នកកក់ដំណើរកម្សាន្ត និងបង់ប្រាក់ទៅក្រុមហ៊ុនទេសចរណ៍ ពួកគេនឹងរៀបចំទិដ្ឋាការសម្រាប់អ្នក។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺត្រូវកាន់លិខិតឆ្លងដែនពេលអ្នកបានទិដ្ឋាការ និង កាន់លិខិតផ្លូវការអនុញ្ញាតឲ្យចូលប៊ូតាន់របស់ក្រុមហ៊ុនទេសចរណ៍ដែលបានផ្ញើមកឲ្យអ្នក។
យោងតាម គេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាទេសចរណ៍ប៊ូតាន់ នៅខែ high season (មីនា មេសា ឧសភា កញ្ញា តុលា និង វិច្ឆិកា) អ្នកត្រូវចំណាយ ២៥០ ដុល្លារក្នុង១ថ្ងៃសម្រាប់មនុស្សម្នាក់ ហើយខែធម្មតា (មករា កុម្ភៈ មិថុនា កក្កដា សីហា) ត្រូវចំណាយ ២០០ ដុល្លារ។
ក្នុងនោះ ៦៥ ដុល្លារ ពីថ្លៃចំណាយរបស់អ្នក រដ្ឋាភិបាលប៊ូតាន់ នឹងយកទៅប្រើសម្រាប់អភិវឌ្ឍវិស័យអប់រំ សេវាសុខភាពឥតបង់ថ្លៃសម្រាប់ពលរដ្ឋ និង មួយចំនួនទៀតសម្រាប់កាត់បន្ថយភាពក្រីក្រក្នុងប្រទេស។
ការចំណាយ ២០០ ទៅ ២៥០ ដុល្លារក្នុង១ថ្ងៃរបស់អ្នក ក្រុមហ៊ុនទេសចរណ៍នឹងរ៉ាប់រងទៅលើ៖
ប៊ូតាន់ប្រហែលជាប្រទេសដ៏ស្រស់ស្អាតបែបធម្មជាតិចុងក្រោយលើលោក ជាមួយការថែរក្សាប្រពៃណីព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅ ការរក្សាបាននូវសារសំខាន់នៃគ្រួសារ និង ទេសភាពដ៏ស្រស់បំព្រងនៃជួរភ្នំផារ៉ូ ហើយក៏ជាប្រទេសដ៏គួរឲ្យចាប់ចិត្តបំផុតលើផែនដី ដែលអ្នកគួរទៅលេងប្រទេសនេះយ៉ាងហោចណាស់ឲ្យបានម្តងក្នុងជីវិត៕
អាន៖ ប៊ូតាន់ត្រូវបានគេប្រសិទ្ធិនាមថាជាដែនដីដ៏មានសុភមង្គលបំផុតលើលោក
អាន៖ ព្រលានយន្ដហោះគ្រោះថ្នាក់បំផុតនៅប៊ូតាន់ មានពីឡុតមិនដល់ ២០នាក់ហ៊ានចុះចត