Man City ​ក្លាយ​ជា​ជើង​ឯក​ហើយ ​ស្រប​ពេល Liverpool ​បាន​ត្រឹម​អន់​ចិត្ត​

  • 2019-05-13 01:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Manchester City ​បាន​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ហើយ ​ក្រោយ​ពី​ឈ្នះ​ក្រុម Brighton ​៤-១ ​នៅ​យប់មិញ​នេះ ​ស្រប​ពេល Liverpool ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ​ទោះ​ជា​ឈ្នះ​គូ​ប្រកួត​ដូច​គ្នា​ក៏​ដោយ។

ក្រុម Man City ​មាន​៩៨​ពិន្ទុ លើស​ក្រុម Liverpool ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​បាន​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ជា​លើក​ទី​២​ជាប់​គ្នា​នេះ។ ​បើ​តាម​លទ្ធផល​នេះ​បាន​បញ្ជាក់​ថា​ក្រុម Liverpool ​ជា​ក្រុម​លេខ​២​ល្អ​បំផុត​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រក​បាន​ជិត​១០០​ពិន្ទុ​ប៉ុន្តែ​បាន​ត្រឹម​លេខ​២​ដូច្នេះ។

លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ចំពោះ​លទ្ធផល​ខាង​លើ​នេះ​ថា​ក្រុម Man City ​ពិត​ជា​មាន​រដូវ​កាល​ល្អ​បំផុត​មែន។ ខណៈ​ដែល​ពាន​រង្វាន់​លីគ​អង់គ្លេស​នេះ គឺ​ពិត​ជា​លីគ​មួយ​ដែល​ល្អ​បំផុត​នៅ​លើ​លោក​នេះ​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ