ក្រឡេក​មើល Fashion ស្អាត​ៗ​សម្រាប់​មង្គលការ​ពី​តារា​ស្រី​ល្បី​ៗ ក្នុង​ពិធី​ដ៏​កក្រើក​របស់ សុគន្ធ​កញ្ញា

  • 2019-05-17 04:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​មង្គល​ដ៏​កក្រើក​របស់ ឱក សុគន្ធ​កញ្ញា មាន​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល និង​មន្ត្រី​កំពូល​ជា​ច្រើន រួម​ជាមួយ​សិល្បករ​បាន​ចូល​រួម ចាប់​តាំង​ពី​ពិធី​សូត្រ​មន្ត ហែ​ជំនូន កាត់​សក់ និង​សំពះ​ផ្ទឹម។ លុះ​មក​ដល់​វេលា​រសៀល ដែល​ជា​ពេល​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ ភ្ញៀវ​កិត្តិយស​កាន់​តែ​ពោរពាស មែន​ទែន។

ចំណុច​គួរ​កត់​សម្គាល់ សិល្បករ សិល្ប​ការិនី​ខ្មែរ​ដែល​ជា​មិត្ត​រួម​អាជីព​ជាមួយ​កូន​ក្រមុំ សុទ្ធ​ជា​តារា​ល្បី​ៗ​បាន​ចូល​រួម​កម្មវិធី​មង្គល​យ៉ាង​ច្រើន​កុះករ។ ក្នុង​វេលា​ដ៏​អស្ចារ្យ​នេះ ពួកគេ​ទាំង​អស់ ពិសេស​តារា​ស្រី​ល្បី​ៗ​តែ​ម្ដង បាន​រំលេច​នូវ​ការ​តុប​តែង​ខ្លួន រួម​ទាំង​ម៉ូដ​សំលៀកបំពាក់​ស្អាត​ៗ សាក​សម​ភ្នែក​រៀង​ៗ​ខ្លួន​តែ​ម្ដង។ តារា​ទាំង​អស់​នោះ​មាន សុខ ពិសី មាន សូនីតា សុគន្ធ និសា ថន លក្ខិណា និង គង់ ចាន់​ស្រី​មុំ​ជា​ដើម។

ទស្សនា...ទាំង​អស់​គ្នា ថា​តើ​មាន​មួយ​ម៉ូដ​ណា​ដែល​ប្រិយមិត្ត​ដក់​ចិត្ត​ជាង​គេ?

អត្ថបទ៖ ទារិកា