តើអ្នកប្រាជ្ញអឺរ៉ុបណាខ្លះដែលគោរពទ្រឹស្ដីព្រះពុទ្ធ?

  • 2019-05-20 11:31:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 185

ចន្លោះមិនឃើញ

ទស្សនវិទូល្បីៗ ជាតិអឺរ៉ុប២រូប នាសម័យទំនើប និងអ្នកវិទ្យាសាស្ត្រ និងសង្គមសាស្ត្រផងបានពោលសរសើរ និងគោរពដល់ទ្រឹស្ដីព្រះពុទ្ធយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានសិក្សាស្វែងយល់នូវលទ្ធិសាសនានានាក្នុងសកលលោក។

ទីមួយគឺ អែនស្តាញ (Albert Einstein) ត្រូវបានមនុស្សលើពិភពលោកប្រសិទ្ធិនាមថា បិតារូបសាស្ត្រ និងគីមីសាស្ត្រ ដោយសារទ្រឹស្ដីរូបវិទ្យារបស់លោកមានភាពល្បីល្បាញខ្លាំងតាំងពីដើមសតវត្សទី២០ រហូតដល់បច្ចុប្បន្ន។

អាល់បឺត អែនស្តាញ ថតដោយលោក Schmutzer ឆ្នាំ​១៩២១

អែនស្តាញយល់ឃើញថា ពុទ្ធសាសនា ជាសាសនាដែលបកស្រាយពីចក្កវាឡបានជាក់លាក់បំផុត បានន័យថា ពុទ្ធសាសនាបង្រៀនមនុស្សឲ្យជឿលើកម្លាំងក្នុងខ្លួន ចៀសពីការប្រកាន់មាំ និងជំនឿលើអាទិទេព ទ្រឹស្ដីសាសនានេះបកស្រាយទាំងរូបធម៌ (Natural) និងនាមធម៌ (Spiritual) ផ្នែកទាំងពីរនេះរួមបញ្ចូលគ្នាបង្កើតបានជាជីវិតមួយឡើង។ លើសពីនេះព្រះពុទ្ធឲ្យតម្លៃលើការអប់រំ និងការប្រតិបត្តិជារឿយៗ។

លោកថា សាសនាដែលអាចដោះស្រាយចំណោទបញ្ហារបស់វិទ្យាសាស្ត្រសម័យទំនើបបាន គឺមានតែពុទ្ធសាសនាមួយទេ។

ចំណែកទីពីរគឺលោក បឺរត្រាន រូសែល (Bertrand Russell) ទស្សនវិទូអង់គ្លេសបានលើកឡើងថា ក្នុងចំណោមសាស្ដា នៃលទ្ធិក្នុងលោកនេះ លោកគោរពតែបុរសម្នាក់គត់ គឺ «ព្រះពុទ្ធ» ដោយហេតុផលថា ព្រះពុទ្ធពុំបានតាំងខ្លួនជាអ្នកបង្កើតពិភពលោក។ ព្រះពុទ្ធជាសាស្ដាតែមួយគត់ ដែលបង្រៀនពីធម្មជាតិពិតនៃលោកិយនេះ។

បឺរត្រាន រូសែល ឆ្នាំ​១៩៥៧ រូបភាព វិគីភីឌា

រូសែល ជាទស្សនវិទូ អ្នកគណិតសាស្ត្រ និងជាអ្នកសង្គមសាស្ត្រអង់គ្លេស ដែលមានភាពល្បីល្បាញខ្លាំងនៅសតវត្សទី២០ សម្រង់សម្ដី និងទស្សនៈរបស់លោកត្រូវបានចុះផ្សាយដោយ មជ្ឈមណ្ឌលផ្សព្វផ្សាយរបស់អង់គ្លេស (BBC)។

អត្ថបទ៖ ឈិន ធារ៉ាត់