បាល់ទះ​ខ្មែរ​បើក​ឆាក​ម្សិលមិញ​ស៊ី​ថៃ​ ៣-០​

  • 2019-05-21 02:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​វិសាខា​ខ្មែរ​ បើក​ឆាក​ប្រកួត​មិត្តភាព​អន្តរជាតិ​ម្សិលមិញ​នៅ​ឯ​ប្រទេស​ថៃ ​ឈ្នះក្រុម​វិសាខា​ថៃ​ ៣-០​ នៅ​ឯ​ទីលាន​សកល​វិទ្យាល័យ​ Randsit University​ នា​ជំនួប​បើក​ឆាក​ដំបូង​នេះ។​

រូបភាពម្សិលមិញ

តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា​ ថា​ម្សិលមិញ​នេះ​ក្រុម​របស់​លោក​បាន​យក​ឈ្នះ​៣សិត​ជាប់​ៗ​គ្នា​តែ​ម្ដង​ ពោល​ដោយ​លទ្ធផល​ **២៥-២២​ ២៥-១៥​ ២៥-១៧**។​ បើ​និយាយ​ពី​ការ​លេង​ម្សិលមិញ​នេះ​ដែរ​ គ្រូ​បង្វឹក​ខាង​លើ​ប្រាប់​ទៀត​ថា​ មើល​ឃើញ​មាន​ការ​ខ្វះខាត​បន្តិចបន្តួច​ដែរ​ ហើយ​ពួក​លោក​ក៏​បាន​ថត​វីដេអូ​ប្រកួត​ដើម្បី​ចាក់​បង្ហាញ​កូន​សិស្ស​មើល​ឡើង​វិញ​ស្រួល​ប្រាប់​កែតម្រូវ​ផង​ដែរ។​

ក្រុមវិសាខា

យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​កីឡាករ​ពិត​ជា​មាន​ភាព​រីកចម្រើន​មែន​ទាំង​បច្ចេកទេស​ក៏​ដូច​ជា​កម្លាំង​ជា​ដើម​ ហើយ​នេះ​ជា​ការ​ប្រកួត​ដំបូងសម្រាប់​ក្រុម​នោះ​ទេ​ ដូច្នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ចំណុច​ខ្សោយ​ ឬ​ខ្លាំង​ឲ្យ​ប្រាកដ​នោះ​ឡើយ​ ចាំ​មើល​ប្រកួត​បន្តបន្ទាប់​ទៀត។​

ក្រុមវិសាខា

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​វិសាខា​ខ្មែរ​ ឥលូវ​នេះ​កំពុង​នៅប្រទេស​ថៃ​ដើម្បី​ចូលរួម​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លាស់ប្ដូរ​បទ​ពិសោធ​ចំនួន​៥​ប្រកួត​ ជា​មួយ​ក្រុម​បាល់ទះ​លីគ​កំពូល​របស់​ថៃ​ និង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​ U-20​ ផង​ដែរ​។ នារសៀល​ម៉ោង​៤ល្ងាច​នេះ​ក្រុម​កម្ពុជា​ខាង​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​ថ្មី​មួយ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​