លើក​ពាន​ក្នុង​ស្រុក​ឆ្អែត​ Silva ដាក់​គោលដៅ​លុកលុយ​ពាន​អឺរ៉ុប​រដូវ​កាល​ក្រោយ​

  • 2019-05-21 02:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bernardo Silva ដាក់​គោល​ដៅ​ជួយ​ក្រុម​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ Champions League រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​ឆ្នាំ​នេះ​លើក​ពាន​ក្នុង​ស្រុក​៤​។

Manchester City បាន​គ្រង​ជើង​ឯក​ក្នុង​កម្មវិធី​ធំ​៣​របស់​អង់គ្លេស​ខ្ទេច​គ្មាន​សល់​ក្រោយ​ឈ្នះ​ Premier League, FA Cup និង​ League Cup បូក​រួម​ទាំង​ពាន​បើក​រដូវ​កាល​ FA Community Shield ១​ថែម​ទៀត។​ យ៉ាង​ណា​ Silva ដែល​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​របស់​ City មើល​ឃើញ​ថា​ពួកគេ​នៅ​ជំពាក់​ពាន​អឺរ៉ុប​១​ទៀត​ដល់​អ្នក​គាំទ្រ។​

ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃមេឃ​​មិន​ធ្លាប់​លើក​ពាន​ទ្វីប​អឺរ៉ុប​ម្ដង​ណា​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ បើ​ធៀប​នឹង​ Liverpool ធ្លាប់​ឈ្នះ​ Champions League ៥​ដង​ (៦ដង​បើ​ឈ្នះ​ Spurs នៅ​ខែ​ក្រោយ), Man Utd ឈ្នះ​៣ដង និង​ Chelsea ឈ្នះ​១ដង​ ហើយ​ Spurs អាច​លើក​១​ដង​ដែរ​បើ​ឈ្នះ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​នា​ពេល​ខាង​មុខ។​

ក្នុង​ពិធី​ហែ​ពាន​ Silva បាន​ប្រាប់​អ្នក​គាំទ្រ​ថា៖ "អរគុណ​អ្នក​រាល់​គ្នា​ ដែល​នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​ក្រុម​រដូវ​កាល​នេះ។ ពួក​យើង​ពិតជា​នឿយហត់​លើ​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ តែ​​ការ​ឈ្នះ​ពាន​៤​គឺ​ជា​រដូវ​កាល​មិន​អាច​បំភ្លេច​បាន​។ រដូវ​កាល​ក្រោយ​សង្ឃឹម​ថា​ពួក​យើង​នឹង​ធ្វើ​បាន​ល្អ​ពិសេស​គឺ​ឈ្នះ​ពាន​អឺរ៉ុប​ ដែល​យើង​ជំពាក់​អ្នក​គាំទ្រ"៕ ​​

ប្រភព៖ Sports Keeda   ប្រែសម្រួល៖ រ័ត្ន