ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់
- 2019-05-21 02:32:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឲ្យតែស៊ី Chelsea បាន Arsenal ផ្ដល់ប្រាក់លើកទឹកចិត្តកីឡាករពី១០ទៅ៥០ម៉ឺនផោនក្នុងម្នាក់
ចន្លោះមិនឃើញ
ក្លឹបកាំភ្លើងធំ Arsenal នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាកររបស់ពួកគេដែលមានរហូតដល់ទៅកន្លះលានផោនក្នុងមួយនាក់ ប្រសិនពួកគេឈ្នះ Europa League នៅទីក្រុង Baku សប្ដាហ៍ក្រោយ។
សមាជិកនៃក្រុមរបស់លោក Unai Emery នឹងទទួលបានចំនួនប្រាក់លើកទឹកចិត្តទៅតាមកិច្ចសន្យាដែលពួកគេបានសន្យាជាមួយក្លឹបក្នុងកុងត្រា សម្រាប់ការឈ្នះពាននៅអឺរ៉ុប។ កីឡាទាំងអស់នឹងអាចបានពីចន្លោះ១០ម៉ឺនផោន ទៅដល់៥០ម៉ឺនផោន ប្រសិនពួកគេជួយក្លឹបឈ្នះពានប្រចាំតំបន់ជាលើកដំបូង ចាប់តាំងពីឈ្នះពានចុងក្រោយ European Cup Winners Cup នៅឆ្នាំ១៩៩៤។
បូកសរុបនៃប្រាក់រង្វាន់ទាំងអស់ Arsenal ត្រូវចាយអស់១០លានផោន។ សម្រាប់ចំនួនទឹកប្រាក់ប៉ុននេះមិនមែនជាបញ្ហាសម្រាប់កាំភ្លើងធំទេ ប្រសិនឈ្នះពួកគេនឹងបានលេង Champions League។ លើតារាងពិន្ទុ Premier League ដែលបញ្ចប់សប្ដាហ៍ទី៣៨ Arsenal ឈរលេខ៥ មានឱកាសទៅលេង Europa League៕