តារាវៀតណាម តែងខ្លួនល្ហល្ហេវខ្លាំងសម្បើម នៅកម្មវិធីបារាំង
- 2019-05-21 03:32:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាវៀតណាម តែងខ្លួនល្ហល្ហេវខ្លាំងសម្បើម នៅកម្មវិធីបារាំង
ចន្លោះមិនឃើញ
តារាម៉ូដែលវៀតណាម Ngoc Trinh ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សារព័ត៌មានអន្តរជាតិ ពេលបង្ហាញខ្លួនក្នុងកម្មវិធី Cannes Film Festival ក្នុងប្រទេសបារាំងកាលពីចុងសប្ដាហ៍កន្លងទៅ។
តារាវ័យ ២៩ ឆ្នាំរូបនេះ បានបង្ហាញមុខជាមួយរ៉ូបពណ៌ខ្មៅ ឆែកផ្លូវទាំងសង្ខាង ដែលមើលឆ្លុះសាច់ ស្ទើរតែឃើញគ្រឿងក្នុងច្បាស់ៗតែម្ដង។ ត្បិតថាអាចទាក់ទាញចំណាប់អារម្មណ៍បានច្រើន ប៉ុន្តែងាកទៅប្រទេសវៀតណាមឯណោះវិញ ឃើញថាតារារូបនេះទទួលបានការរិះគន់មិនតិចឡើយ។ ពលរដ្ឋវៀតណាមមួយចំនួនលើកឡើងថា តារាម៉ូដែលរូបនេះបានសាងរូបភាពមិនសមរម្យដល់ជាតិ នៅលើឆាកអន្តរជាតិ៕
ចុចអាន ៖ មោទកភាព ជំទាវ យឹម ឆៃលីន ដ៏ស្រស់ស្អាត លេចមុខនៅមហោស្រពពិភពលោកទីក្រុងកានគួរឲ្យភ្ញាក់ផ្អើល!