អាកាសធាតុ​ក្ដៅខ្លាំង​ ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់នៅ​វៀត​ណាម​

  • 2019-05-21 06:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ដោយ​សារ​បរិយាកាស​ក្ដៅពេក​ពេល​កំពុង​ប្រ​មូល​ផល​សណ្តែក​ដី​ ខណៈ​រលក​កម្ដៅ​កំពុង​កើត​មាន​ខ្លាំង​នៅ​តំបន់​ខ្លះ​នៃ​ប្រ​ទេស​វៀតណាម​។

បុរស​ខាង​លើ​បាន​ដួល​សន្លប់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​រពេទ្យ​ទាំង​ដែល​គ្មាន​ចង្វាក់ជីពចរ ហើយ​ស្បែក​របស់​គាត់​ស្ងួត និង​កម្ដៅ​ក្នុង​ខ្លួន​មាន​រហូត​ដល់​៤១​អង្សាសេ។

ហេតុការណ៍នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​​ នៅក្នុង​ខេត្តHa Tinh​ប្រ​ទេស​វៀតណាម។ កាលពី​ខែ​មុន​ខេត្ត​នេះ​សីតុណ្ហភាព​ឡើង​ដល់​៤៣,៤​អង្សាសេ​ឯណោះ។​

គ្រូពេទ្យ​នៅ​ខេត្ត​នោះបញ្ជាក់ថា​ជនរងគ្រោះ​បាន​ស្លាប់​តាំងពី​មុន​មក​ដល់​មន្ទីរ​ពេទ្យ ហើយការ​ស្លាប់​នេះ ដោយ​សារ​ក្ដៅ​ពេក​។

គ្រូពេទ្យ​ខាង​លើ​បាន​ប្រាប់​ប្រ​ជា​ពល​រដ្ឋ​វៀតណាម​នៅ​ក្នុង​តំបន់​កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ពី​ម៉ោង​១១​ព្រឹក ដល់​ម៉ោង​៣ និង៣០​នាទី​រសៀល នៅថ្ងៃ​ណា​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង។ ក្នុង​ករណី​ចង់​ចេញ​ពីផ្ទះ​ត្រូវ​ស្លៀកពាក់​ឲ្យ​ជិត​ខ្លួន និង​ពាក់​ម៉ាស់​ផង​ដែរ​៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ ទូច សុខា