ថ្ងៃផ្តាច់ព្រ័ត្រ Battle of the Bands Cambodia មិនត្រឹមឃើញទាំង៤ក្រុមប្រកួត តែបានជួប Idol ច្រើននាក់ថែមទៀត

  • 2019-05-21 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ឲ្យ​ទស្សនិកជន​ខក​បំណង​ទេ ព្រោះ​មិន​ត្រឹម​បាន​ទស្សនា​ការ​ប្រកួត​យក​ជយ​លា​ភី​​ក្នុង​កម្មវិធី Battle of the Bands Cambodia ​នៅ​ថ្ងៃ ​២៥ ខែ​ឧសភា ឆ្នាំ ២០១៩ ​នោះ​ទេ តែ​ទស្សនិក​ជន​ក៏​​មាន​ឱកាស​បាន​​ឃើញ​ការ​សម្ដែង​ផ្ទាល់​ពី​​តារា​ចម្រៀង ​និង​ក្រុម​ចម្រៀង​ល្បី​ៗ​​​ថែម​ទៀត។

អ្វី​កាន់​តែ​ជក់​​ចិត្ត​ទៀត​នោះ ​សូម្បី​គណៈកម្មការ​នៃ​កម្មវិធី​ប្រកួត​នេះ ​​គឺ​លោក Euan Gray និង លោក កង ពិសិដ្ឋ ក៏​ចូល​រួម​​សម្ដែង​ ឲ្យ​កក្រើក​ឆាក​ក្នុង​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នេះ​ ផង​ដែរ​។

​​បើ​តាម ​កញ្ញា ​ម៉ាប់ ស្រី​មុំ ​ជំនួយ​ការ​ផលិត​ករ ប្រាប់​ថា វត្តមាន​តារា​​ចូល​រួម​មាន​ដូច​ជា ក្រុម Dark Storm ​​ក្រុម Suffer ​មក​ពី​ផលិត​កម្ម Seila Records ​ព្រម​ទាំង​លោក ​កង ពិសិដ្ឋ ​រួម​នឹង​សមាជិក​ក្រុម Coconut ​ក៏​ដូច​​ជា ​​​លោក Euan Gray ​នឹង​​បង្ហាញ​ការ​សម្ដែង​របស់​ខ្លួន​ជាមួយ​តារា​ចម្រៀង រ៉េត ហ្ស៊ូ​សាណា ​​ឲ្យ​ទស្សនិកជន​បាន​ឃើញ ​យ៉ាង​ប្លែក​ភ្នែក​តែ​ម្តង។

ក្រុម Dark Storm
ក្រុម Suffer
ក្រុម Coconut
លោក Euan Gray
កញ្ញា រ៉េត ហ្ស៊ូសាណា

​កុំ​ភ្លេច​ចូល​រួម​ទស្សនា ​ឲ្យ​បាន​ច្រើន​កុះ​ករ​ នៅ​ផ្សារ​ទំនើប Exchange Square ​ចាប់​ពី​ម៉ោង ​៦​ល្ងាច​ត​ទៅ។ ​ចំពោះ​សំបុត្រ​ចូល​ទស្សនា ​​​មិន​គិត​ថ្លៃ​ឡើយ ដោយ​អាច​រក​បាន​នៅ​ស្តង់ Cellard នៅច្រកចូលរបស់ Battle of the Bands Cambodia ផ្ទាល់​ក៏​បាន។ ​ម្យ៉ាង​ទៀត អាច​​កក់​សំបុត្រ​តាម Link ​នេះ​ក៏​បាន។ សូម​បញ្ជាក់​ថា កន្លែង​មាន​កំណត់ ហើយ​សំបុត្រ​ក៏​មាន​កំណត់​ដែរ ​ដូច្នេះ​សូម​រួស​រាន់​ឡើង។

គួរ​រំលឹក​ថា​​ទាំង​៤​ក្រុម​​ប្រកួត​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​​រួម​មាន ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first ​។ សម្រាប់​​ជយ​លាភី​នៃ​កម្មវិធី​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ដល់ ២៥០០ដុល្លារ ព្រម​ទាំង​កុង​ត្រា​ផលិត​ចម្រៀង​ជាមួយ​ Seila Records ទៀត​ផង ខណៈ​រង្វាន់​លេខ​២​ ទទួល​បាន​ទឹក​ប្រាក់ ១៥០០ដុល្លារ និង​លេខ​៣ ទទួល​បាន ៧៥០​ដុល្លារ ៕

អត្ថបទ៖ លឹម សុនា