ឡៅ​ ចិត្រា​ ទាត់​៨ជើង​ផ្ដួល​ថៃ​ផុយៗ​ ឡើង​ទៅ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​

  • 2019-05-21 08:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ក្លឹប​ទ័ព​ពិសេស​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ទាត់​ត្រឹម​៨​ជើង​ប៉ុណ្ណោះ​ផ្ដួល​ថៃ​នៅ​ទឹក​ទី១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ សង្វៀន​ PNN​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​ឧសភា​ ២០១៩​ កន្លង​ទៅ​នេះ។​

អ្នក​ប្រដាល់​វ័យ​ក្មេង​កំពុង​ឡើង​កូដ​ ឡៅ​ ចិត្រា​ ប្រើ​ពេល​ត្រឹម​កន្លះ​ទឹក​ប៉ុណ្ណោះ​ ក្នុង​ជំនួប​ចាញ់​ធ្លាក់​នៃ​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ទឹក​ប្រាក់​១ម៉ឺន​ដុល្លារ​របស់​សង្វៀន​ PNN​ សប្ដាហ៍​មុន​នេះ។​ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​មិន​សូវ​ស្ទាបស្ទង់​សមត្ថភាព​ច្រើន​នោះ​ទេ​ ពោល​ចេញ​កណ្ដាប់ដៃ​មួយៗ​ និង​ទាត់​ខ្លាំង​ៗ​តែ​ម្ដង។​

ចិត្រា​ ប្រើ​ជើង​ឆ្វេង​ និង​ស្ដាំ​របស់​គេ​ត្រឹម​៨​ជើង​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​កីឡាករ​ថៃ​ម្ដង​ ហើយ​ក្រោយ​មក​ទៀត ​អាជ្ញាកណ្ដាល​សម្រេច​បញ្ឈប់​ការ​ប្រកួត​ត្រឹម​ពាក់​កណ្ដាល​ទឹក​ទី១​តែ​ម្ដង​ទៅ​ ព្រោះ​មើល​ឃើញ​ថា​អ្នកប្រដាល់​ឆ្លង​ដែន​ Jaroenlaph Sitwirachat​ ឈឺដៃ​ និង​​គ្មាន​សមត្ថភាព​ប្រកួត​បន្ត​ទៀត​ទេ។​

រូបភាពផ្ដល់ឲ្យពី PNN

ឡៅ​ ចិត្រា ​ផ្ដួល​ថៃ​ Jaroenlaph Sitwirachat​ ក្នុង​ទឹក​ទី១​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់ជា​បន្ត​ទៀត​ ដោយ​រង់ចាំ​រវាង​ សារឿន​ ចាន់​ ប៉ះ​ជា​មួយ​ថៃ​ សប្ដាហ៍នេះ​សិន​ទើប​ដឹង​ថា​នរណា​ត្រូវ​ប៉ះ​ប្អូន​ប្រុស​ ឡៅ​ ចន្រ្ទា។​ ប្រសិន​បើ​កីឡាករ​រូប​ណា​ឈ្នះ​ខ្សែក្រវាត់​ប្រាក់​នេះ​ហើយ​ នឹង​អាច​បន្ត​ដំណើរ​ទៅ​ជុំ​ទី២​ដណ្ដើម​ខ្សែក្រវាត់​មាស​បន្ត​ទៀត​របស់​សង្វៀន​ PNN​ ដែល​មាន​រង្វាន់​ដល់​ទៅ​១ម៉ឺន​ដុល្លារ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម