Giroud បន្ត​កុងត្រា​ជាមួយ​ Chelsea

  • 2019-05-21 12:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​បន្ត​កុងត្រា​ឲ្យ​ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Olivier Giroud រយៈពេល ១​ឆ្នាំ​ ពោល​គឺ​ដល់​ឆ្នាំ​២០២០។

មុន​ពេល​បន្ត​កុងត្រា​នេះ Giroud ត្រូវ​បាន​ពាក្យចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា​ រូប​គេ​ពិចារណា​ចាកចេញ​ពី​ក្លឹប​ Chelsea ក្នុង​រដូវ​ក្ដៅ ដោយសារ​តែ​បាន​ម៉ោង​លេង​តិច​ពេក​។ រូប​គេ​បាន​ចាប់ផ្ដើម​ជម្រើស​ដំបូង​តែ​ ៧​លើក​ប៉ុណ្ណោះ​ក្នុង​ Premier League រដូវ​កាល ២០១៨/១៩​នេះ។

យ៉ាងណាមិញ រូប​គេ​បាន​ប្ដូរ​ចូល​ជា​ញឹកញាប់​ ដែល​ធ្វើ​ឲ្យ​រូប​គេ​លេង​បាន ៦២​ប្រកួត​ និង​រក​បាន​ ១៧​គ្រាប់​ គ្រប់កម្មវិធី​របស់​ក្លឹប​ Chelsea ក្រោយ​ពី​ចែក​ផ្លូវ​ជាមួយ Arsenal កាល​ពី​ខែ​មករា ឆ្នាំ២០១៨។

នៅ​រដូវ​កាល​នេះ​ដែរ Giroud រក​បាន ១០​គ្រាប់​ក្នុង​ក្របខ័ណ្ឌ UEFA Europa League ដែល​ជា​កីឡាករ​ Chelsea ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ធ្វើ​បាន​ដូច្នេះ។ ក្រៅ​ពី​នេះ រូប​គេ​ក៏​បាន​ជួយ​ក្លឹប​ឲ្យ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​លំដាប់​ទី ២ អឺរ៉ុប​ ដែល​នឹង​ត្រូវ​ប៉ះ​នឹង​ Arsenal ក្នុង​ថ្ងៃ​ទី២៩ ខែ​ឧសភា​ ខាង​មុខ​នេះ៕

អាន​បន្ត​៖

ប្រភព៖ chelseafc   អត្ថបទ៖ សេរី មង្គល