កាល​មុន Surprise ឲ្យ អ៊ី លីឈី ខឹង​រឿង​លាង​ចាន ឥឡូវ ពូ​សេម ធ្វើ​ស៊ី​ភរិយា​ទៀត​ហើយ

  • 2019-05-22 01:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ុន រតនា ហៅ សេម អតីត​អ្នក​ដឹកនាំ​ថត​នៅ​ថោន បាន​ធ្វើ​ទស្សនិកជន​រួម​ទាំង ភរិយា​ខ្លួន​ផង​ហួស​ចិត្ត​បន្ត​បន្ទាប់​រួច​ហើយ ដោយ​កាល​ពី​មុន លោក​បាន Surprise អ៊ី លីឈី រឿង​លាង​ចាន ឥឡូវ​នេះ ស្រាប់​តែ​មក​ធ្វើ​ស៊ី​ភរិយា បន្ត​ទៀត ក្នុង​សកម្មភាព​ថ្មី។

វិល​ទៅ​កាល​ពីចុង​ឆ្នាំមុន អ៊ី លីឈី ដ៏​ស្រស់​ប្រិមប្រិយ ដែល​កាល​ណោះ នៅ​ជា​គូ​ដណ្ដឹង​ជាមួយ​លោក សេម នៅ​ឡើយ ត្រូវ​បាន​គូ​ដណ្ដឹង​លេង​សើច​មួយ​ក្បាច់ ធ្វើ​ឲ្យ​នាង​ដាច់​ចង្កេះ​ភឹង។ នៅ​ពេល​នោះ ពូ សេម បាន​បិទ​ភ្នែក​ភរិយា ដោយ​ប្រាប់​ថា មាន​របស់​ចង់​ធ្វើ​ឲ្យ​នាង​ភរិយា ភ្ញាក់​ផ្អើល។ ក្រោយ​ព្រមព្រៀង​គ្នា​ហើយ ពូសេម បាន​យក​ដៃ​បទ​ភ្នែក​ភរិយា ហើយ​បណ្ដើរ​ទៅ​ទីកន្លែង​ដែល​បាន​ត្រៀម​ទុក គឺ​កន្លែង​លាង​ចាន។

នៅ​ទី​នោះ គឺ​គំនរ​ចាន​ប្រឡាក់​មិន​ទាន់​លាង​មួយ​គំនរ​ធំ។ លីឈី បើក​ភ្នែក​ឡើង​ជាមួយ​នឹង​ការ​ភ្ញាក់​ផ្អើល ហួស​ចិត្ត និង​ខឹង​គូ​ដណ្ដឹង​ផង។ យ៉ាង​ណា នាង​នៅ​តែ​បង្ខំ​ចិត្ត​លាង​សម្អាត​ចាន​ប្រឡាក់​ទាំង​នោះ​ដដែល ក្រោម​សំណើច​សើច​សប្បាយ​របស់​អនាគត​ស្វាមី។ វីដេអូ​នោះ មាន​អ្នក​ចែក​ចាយ​រាប់​ម៉ឺន​នាក់​ឯណោះ។

បន្ត​មក​ទៀត ពូសេម នៅ​តែ​បន្ត​សកម្មភាព​លេង​សើច​ជាមួយ​ភរិយា​ស្រស់​ស្អាត​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត ជាក់​ស្ដែង​សកម្មភាព​គូរ​មុខ​មាត់​ភរិយា​ហើយ​បង្ហោះ​លើ​ហ្វេសប៊ុក ក៏​ត្រូវ​បាន​ភាគី​ខាង​ប្រុស​បង្ហើប​ថា សកម្មភាព​នោះ ត្រូវ​ភរិយា​ខឹង អត់​និយាយ​រក ២​ថ្ងៃ​ឯណោះ។

បែប​នេះ​ក្ដី ពូសេម មិន​រាងចាល ហើយ​បាន​បន្ត​មក​លេង​សើច​ជា​ថ្មី​ទៀត ដោយ​ថ្មី​ៗ​នេះ លោក​បាន​បញ្ចេញ​ឃ្លិប​វីដេអូ​ខ្លី បង្ហាញ​ពី​លោក និង​ភរិយា គេង​លើ​គ្រែ​មើល​ភាពយន្ត​ជាមួយ​គ្នា។ លោក​បាន លួច​ដាក់​កាមេរ៉ា ចាំ​ចាប់​ប្រតិកម្ម ក៏​ដូច​ជា​សកម្មភាព​មិន​ដឹង​ខ្លួន​របស់​ភរិយា។ វីដេអូ​ឃ្លិប​ថ្មី​នេះ ក៏​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ហើយ​អ្នក​ចូល​មក​ផ្ញើ​សារ បង្ហាញ​ពី​ការ​ហួស​ចិត្ត អស់​សំណើច​ក៏​ច្រើន​ដែរ។

ពូសេម ចាប់​បាន​សកម្មភាព​របស់​ភរិយា ពេល​កំពុង​ទស្សនា​ភាពយន្ត​យ៉ាង​ណា? តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី