ស្ថានទូតជប៉ុនប្រកាសប្រកួតប្រជែងប្រឡងថ្លែងសន្ទរកថាជាភាសាជប៉ុនលើកទី ២២ នៅកម្ពុជា
- 2019-05-22 03:32:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតជប៉ុនប្រកាសប្រកួតប្រជែងប្រឡងថ្លែងសន្ទរកថាជាភាសាជប៉ុនលើកទី ២២ នៅកម្ពុជា
ចន្លោះមិនឃើញ
ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដេប៉ាតឺម៉ង់ ភាសាជប៉ុននៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP-IFL) នឹងរៀបចំនូវកម្មវិធីប្រឡងប្រជែងសន្ទរកថាជាភាសាជប៉ុនលើកទី ២២ នៅកម្ពុជាសម្រាប់អ្នកសិក្សាភាសាជប៉ុន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្ញើមកកាន់ Sabay កាលពីព្រឹកថ្ងៃទី ២២ ឧសភា ២០១៩នេះ។
**កម្មវិធីនៃការប្រកួតប្រជែងនេះប្រព្រឹត្តិទៅដូចខាងក្រោម៖**
កាលបរិច្ឆេទ ៖ ថ្ងៃអាទិត្យទី ២៦ ខែឧសភា ឆ្នាំ ២០១៩
ពេលវេលា ៖ ចាប់ពីម៉ោង ១៣ ៣០ ដល់ម៉ោង ១៧
ទីកន្លែង ៖ សាលអង្គរ-គីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណនៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មហាវិថីសហព័ន្ធរុស្ស៊ី
សេចក្ដីប្រកាសព័ត៌មានបានបន្ថែមទៀតថា ការប្រឡងប្រជែងថ្លែងសន្ទរកថាជាភាសាជប៉ុន គឺជាឱកាសដ៏ពិសេសសម្រាប់សិស្សនិស្សិតដែលសិក្សានៅតាមសាលាភាសាជប៉ុននានានៅកម្ពុជាដើម្បីបង្ហាញនូវសមត្ថភាពកម្រិតខ្ពស់របស់ខ្លួនក្នុងការថ្លែងសន្ទរកថាដ៏អស្ចារ្យ។
ឆ្នាំនេះក្នុងចំណោមបេក្ខជនដាក់ពាក្យ ៥៦រូប បេក្ខជន ១៥រូប បានជ្រើសរើសសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ គោលបំណង នៃការប្រឡងប្រជែងថ្លែងសន្ទរកថានេះ គឺដើម្បីជំរុញការយល់ដឹងពី វប្បធម៌ជប៉ុន និងភាសាជប៉ុនបន្ថែមទៀតក្នុងចំណោមយុវជនកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ផ្នែកវប្បធម៌ និងព័ត៌មាននៃស្ថានទូតជប៉ុន តាមរយៈទូរសព្ទលេខ ០២៣ ២១៧ ១៦១ (១១២១) ឬផ្ញើអ៊ីម៉េលមកកាន់អាសយដ្ឋាន៖ info.jpn@pp.mofa.go.jp