ដំណឹង​ល្អ! ហ្គេម LoL ជំនាន់​ទូរសព្ទ មាន​ដំណឹង​ត្រៀម​ដាក់​ឲ្យ​លេង​ជា​ផ្លូវការ​ហើយ

  • 2019-05-23 09:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

League of Legends ឬ​ហៅ​កាត់​ថា LoL ត្រូវ​បាន​ស្គាល់​ជា​ហ្គេម​បែប Battle Arena លេង​លើ Online ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​លើ​ឧបករណ៍ Microsoft Windows និង macOS ​ដែល​របាយការណ៍​ចុង​ក្រោយ​បង្អស់​គិត​ត្រឹម​ខែ​មករា ឆ្នាំ ២០១៤ មាន​អ្នក​លេង​ប្រមាណ ៦៧ លាន​នាក់​ក្នុង​មួយ​ខែ។

ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន ដោយ​ក្រុមហ៊ុន Riot Games ​បាន​នឹង​កំពុង​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​មេ Tencent របស់​ប្រទេស​ចិន ក្នុង​ការ​អភិវឌ្ឍ​នូវ​ហ្គេម League of Legends ជំនាន់​ទូរសព្ទ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Reuters

ទម្រង់​បែបបទ​នៃ​ការ​លេង ទាក់ទិន​នឹង​អាវុធ ក៏​ដូច​ជា​តួ​អង្គ​នឹង​ត្រូវ​មាន​ការ​កាត់​បន្ថយ​និង​ផ្លាស់ប្តូរ​ខ្លះៗ ស្រប​ទៅ​តាម​ទម្រង់​ដែល​បង្កើត​ឡើង​សម្រាប់​ជំនាន់ Mobile។ ត្បិត​ពុំ​មាន​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ច្បាស់​លាស់ តែ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទាំង​ពីរ​បាន​ដុត​ដៃ​ដុត​ជើង​សម្ងំ​អភិវឌ្ឍ​អស់​រយៈ​ពេល ១ ឆ្នាំ​មក​ហើយ។

Tencent មាន​គោលបំណង​ចង់​ចេញ​ផ្សាយ LoL Mobile Version នេះ​ឡើង ផ្អែក​ទៅ​តាម​គន្លង​ជោគជ័យ​នៃ​ហ្គេម Honour of Kings ដែល​កំពុង​ល្បីល្បាញ​ទូទាំង​សកលលោក កើប​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​របស់​ខ្លួន។ ប៉ុន្តែ​បើ​និយាយ​ពី​ប្រវត្តិ​នៃ​ភាព​ជោគជ័យ​គឺ LoL បាន​ដើរ​មុន រហូត​មាន​ប្រភព​មួយ​បាន​សរសេរ​ពី​ការ​រំពឹង​ទុក​ដូច្នោះ​ថា៖ "League of Legends ប្រៀប​ដូច​ជា​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ស្រប​ពេល Honour of Kings ​ត្រឹម​ជា​ការ​ប្រកួត Asia Cup ធម្មតា"។

រំឭក​ថា​តួ​លេខ​ចំណូល​នៃ​វីដេអូ​ហ្គេម​ប្រមាណ ៥៧ ភាគរយ​ក្នុង​ប្រទេស​ចិន នា​ឆ្នាំ ២០១៨ កន្លង​ទៅ​គឺ​ទទួល​បាន​ពី​ហ្គេម​លើ Mobile ស្រប​ពេល​នៅ​សហរដ្ឋអាមេរិក​មាន ៣៦ ភាគរយ។ នេះ​បើ​យោង​តាម​របាយការណ៍​លម្អិត​ចេញ​ពី Newzoo

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Reuters | Kotaku   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម