Klopp ឈ្នះ​ Final តែ​ម្ដង​គត់​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក

  • 2019-05-23 13:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp មិន​សូវ​មាន​កំណត់ត្រា​ល្អ​ប៉ុន្មាន​ទេ​ ពេល​ក្លឹប​របស់​គាត់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដងៗ។

ជាក់ស្ដែង​ លោក​ធ្លាប់​ដឹកនាំ​កូន​ក្រុម​របស់​លោក​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៧​លើក​ ទាំង​ពាន​ក្នុង​ស្រុក និង​ពាន​ទ្វីប​អឺរ៉ុប ក្នុង​អាជីព​របស់​លោក ប៉ុន្តែ​លោក​បាន​ឈ្នះ​តែ​ម្ដង​គត់​គឺ ឈ្នះ​ពាន DFB Pokal ពេល​លោក​ដឹកនាំ​ Dortmund ឲ្យ​ឈ្នះ​ Bayern Munich ក្នុង​លទ្ធផល ៥-២ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​នេះ កាល​ពី​ឆ្នាំ២០១២។

បន្ទាប់​ពី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពេល​នោះ​មក លោក​ចាញ់​ទាំង​អស់ ដោយ​ចាញ់ Bayern Munich ទាំង​ក្នុង​ UEFA Champions League ឆ្នាំ២០១៣ និង​ DFB Pokal ឆ្នាំ២០១៤ ក៏​ដូច​ជា​ចាញ់​ក្លឹប​ Wolfsburg ក្នុង​ពាន DFB Pokal ឆ្នាំ២០១៥។

លុះ​ពេល​មក​ដល់​ក្លឹប​ Liverpool ភ្លាម​ លោក​មាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន League Cup ឆ្នាំ២០១៦ តែ​ជា​អកុសល​ ក្រុម​របស់​លោក​ចាញ់​ Manchester City ក្នុង​វគ្គ​ប៉េណាល់ទី។ ក្នុង​ឆ្នាំ​នោះ​ដដែល លោក​ក៏​បាន​ចាញ់​ក្លឹប​ Sevilla ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League ទៀត​ផង​។

កន្លង​បាន ២​ឆ្នាំ នៅ​ឆ្នាំ២០១៨ លោក​បាន​ដឹកនាំ​ Liverpool ឲ្យ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ដោយ​លេង​ទល់​នឹង​ Real Madrid ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ចាញ់​ក្នុង​លទ្ធផល ៣-១។

ចំណែក​ឯ​ឆ្នាំ២០១៩ នេះ លោក​បាន​ដឹកនាំ Liverpool ឲ្យ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ ដោយ​នឹង​ប៉ះ​ក្លឹប​អង់គ្លេស​ Tottenham Hotspur៕

អាន​បន្ត៖

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល