ក្រុម​បាល់ទះ​វិសាខា​ នឹង​ប៉ះ​ជា​មួយ​ម្ចាស់​ផ្ទះ​ថៃ​ U-23​ ល្ងាច​នេះ​ទៀត​ហើយ​

  • 2019-05-24 02:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​របស់​កម្ពុជា​ វិសាខា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​ប្ដូរ​បទ​ពិសោធ​ជា​ថ្មី​ទៀត​ហើយ​ ដោយ​ប៉ះ​ក្រុម​ជម្រើស​រើស​ជាតិ​ U-23​ របស់​ថៃ​ នា​ល្ងាច​ម៉ោង​៤​ថ្ងៃ​នេះ។​

រូបភាពលោក សាន សុក្រិត

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​វិសាខា​ បាន​ឲ្យ​ដឹង​ថា​ ល្ងាច​នេះ​ក្រុម​របស់​លោក​នឹង​ត្រូវ​ប្រកួត​ជា​ថ្មី​ទៀត​ហើយ​ ដោយ​ត្រូវ​ប៉ះ​ជម្រើស​រើស​ជាតិ​ ប៉ុន្តែ​ U-23​ របស់​ថៃ​ បន្ទាប់​ពី​ធ្វើ​សម្រាក​បាន​១-២​ថ្ងៃ។​ បើ​ទោះ​ត្រឹម​ជា​ U-23​ តែ​គ្រូ​របស់​ក្លឹប​កម្ពុជា​ខាង​លើ​ បង្ហើប​ថា​កីឡាករ​របស់​គេ​កម្ពស់​ចាប់​ពី​ ១,៩០​m​ ឡើង​ទៅ​ហើយ​មាន​មាឌ​ធំៗ​ទៀត​ផង។​

រូបភាពលោក សាន សុក្រិត

ចំពោះ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ​វិញ​ គ្រូ​ខាង​លើ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ការ​ហូប​ចុក​ និង​ស្នាក់​នៅ​គឺ​បាន​ល្អ​ណាស់​ មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ឡើយ។​ ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​និច្ចការ​ពី​សំណាក់​ប្រធាន​ក្លឹប​ ឯកឧត្ដម​ ស​ សុខា​ សួរសុខទុក្ខ​ជា​ហូរហែ។​ លោក​គ្រូ​ក៏​សូម​ថ្លែង​អំណរគុណ​ដល់​សមាគម​មួយ​នៅ​ប្រទេស​ចិន​ ដែល​បាន​ជួយ​ឧបត្ថម្ភ​សម្រាប់​ការ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ​លើក​នេះ។​

រូបភាពលោក សាន សុក្រិត

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទះ​របស់​កម្ពុជា​ វិសាខា​ ឥលូវ​នេះ​កំពុង​នៅ​ឯ​ប្រទេស​ថៃ​ដើម្បី​ប្រកួត​មិត្តភាព​ផ្លាស់ប្ដូរ​បទ​ពិសោធ។​ ក្រុម​កម្ពុជា​ខាង​លើ​នេះ​ប្រកួត​បាន​២ប្រកួត​រួច​មក​ហើយ​ ពោល​ឈ្នះ​ក្រុម​វិសាខា​ថៃ​ ៣-០​ និង​ចាញ់​ក្រុម​ជម្រើស​រើស​ជាតិ​ថៃ​ឈុត​ធំ​ ៣-២​ កន្លង​ទៅ​ថ្មីៗ​នេះ​ ហើយ​ល្ងាច​នេះ​ជា​ការ​ប្រកួត​លើក​ទី៣​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី