ចិនបង្ហាញរថភ្លើងល្បឿនលឿនដល់ ៦០០ គ.ម/ម៉
- 2019-05-26 03:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបង្ហាញរថភ្លើងល្បឿនលឿនដល់ ៦០០ គ.ម/ម៉
ចន្លោះមិនឃើញ
ក្រុមហ៊ុនរដ្ឋចិន China Railway Rolling Stock Corporation (CRRC) បានបង្ហាញចេញរូបរាងគំរូនៃរថភ្លើងល្បឿនលឿនដែលអាចបើកបរដល់ល្បឿន ៦០០ គ.ម/ម៉ ឯណោះ។
៦០០ គ.ម/ម៉ គឺលឿនខ្លាំង ដោយវាអាចដឹកអ្នកដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងសៀងហៃក្នុងរយៈពេលត្រឹមតែ ៣ ម៉ោង កន្លះប៉ុណ្ណោះ ប្រៀបធៀបនឹងការជិះយន្តហោះដែលចំណាយពេល ៤ ម៉ោងកន្លះ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកវិស្វកម្មរបស់ CRRC។
ល្បឿនលឿនរបស់រថភ្លើងនេះបានមកពីការឌីហ្សាញបែប Maglev ដែលប្រើប្រាស់កម្លាំងដែកឆក់ដើម្បីរុញច្រាន មិនប្រើប្រាស់កង់ដូចរថភ្លើងធម្មតានោះឡើយ។ រថភ្លើងនេះនឹងត្រូវចូលក្នុងដំណាក់កាលសាកល្បងក្រោយពីបង្ហាញរូបរាងគំរូនេះ រួចនៅឆ្នាំ ២០២១ ទើបចាប់ផ្ដើមផលិត៕