បាន​ដឹង និង​ឃើញ​ច្បាស់​សមិទ្ធផល ទេព រិនដារ៉ូ ជាង៣ ទសវត្សរ៍ បាន​ដឹង​ថា ភ្លាត់​មាត់​តែ​ម្ដង

  • 2019-05-28 06:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វ័យ​ច្រើន និង​ឆ្លង​កាត់​ដំណាក់​ឡើង​ចុះ​នៃ​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក​ជា​ច្រើន​សម័យ គេ​មើល​ឃើញ​ថា លោក ទេព រិន​ដារ៉ូ នៅ​តែ​អាច​ឈរ​ជើង​យ៉ាង​រឹងមាំ​ក្នុង​សិល្បៈ ក្នុង​រង្វង់​ជាង ៣ ទសវត្សរ៍​មក​នេះ ពោល​គឺ​តាំង​ពី​ទសវត្សរ៍​ទី ៩០​មក​ម្ល៉េះ។ ចំពោះ​ហេតុផល នៅ​ក្នុង​សង្គម​សិល្បៈ គេ​ដឹង​ថា លោក​ជា​តារា​មួយ​ដួង​​មាន​ឫកពា​ល្អ ថ្លៃ​ថ្នូរ មិន​ប្រកាន់​ឬក ចេះ​គោរព​គេ​ឯង និង​ឲ្យ​តម្លៃ​ទៅ​លើ​ក្រុម​ការងារ ពិសេស​នោះ លោក​ត្រូវ​បាន​គេ​ឲ្យ​ងារ​ថា ជា​តារា​ដែល​គោរព​ពេលវេលា​ថត​បាន​ល្អ​បំផុត ខណៈ​ដែល​តារា​សម្ដែង​ភាគ​ច្រើន នៅ​ខ្វះ​ខាត​ខ្លាំង​ត្រង់​ចំណុច​នេះ។

ហេតុផល​នេះ​ហើយ ទើប​លោក​ត្រូវ​លោក ហ្វៃ សំអាង ជ្រើស​ទៅ​ធ្វើ​ជា​គណៈកម្មការ​កិត្តិយស​សម្រាប់​ផ្ដល់​ជូន​ពាន "តារា​គោរព​ពេល​វេលា​បាន​ល្អ" ក្នុង​កម្មវិធី "Apsara Award” កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ការ​រក្សា​បាន​នូវ​ទីផ្សារ​ការងារ​សិល្បៈ​មិន​ស្រក​ស្រុត​ក្នុង​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ លោក ទេព រិន​ដារ៉ូ បាន​បន្សល់​នូវ​ស្នាដៃ​ក្នុង​ខ្សែ​ភាពយន្ត​ច្រើន​អនេក ដូច​ដែល​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា Siling Tung បាន​ឲ្យ​ដឹង គឺ​ថា តាំង​ពី​ទសវត្សរ៍ ៩០ មក​ទល់​បច្ចុប្បន្ន​នេះ លោក​មាន​ស្នាដៃ​សម្ដែង​ភាពយន្ត​រាប់​រយ និង​ខារ៉ាអូខេ រាប់​ពាន់​បទ​ឯណោះ ។

និយាយ​តែ​ពី​វិស័យ​ភាពយន្ត ខាង​ក្រោម​នេះ គឺ​ជា​សមិទ្ធផល​របស់​លោក ទេព រិន​ដារ៉ូ សម្រេច​បាន​ក្នុង​រង្វង់​ជាង​៣​ទសវត្សរ៍​មក​នេះ៖

អាន៖ ខែ​ឧសភានេះ ​តារា​ល្បី​ៗ​ខ្មែរជា​ច្រើន​គូនាំ​គ្នា​ចូល​រោងការ​បន្តកន្ទុយ​គ្នា

អាន៖ ស្រី​ស្អាត ទន់​ភ្លន់ ណាក់ ស្រីណា បង្ហាញ​មុខ​មាត់​មនុស្ស​សំខាន់​ទេ​ដឹង!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី