Ramos ទៅ​ដល់​ការិយាល័យ​តា Perez ប្រាប់​ថា ក្លឹប​ចិន​មួយ​ចង់​បាន​គេ​ហ៊ាន​ផ្ដល់​លក្ខខ័ណ្ឌ​ល្អ

  • 2019-05-29 02:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់ Real Madrid កីឡាករ Sergio Ramos បាន​សុំ​ក្លឹប​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។ នេះ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្លឹប​លោក  Florentino Perez។

ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២១ ប៉ុន្តែ​គេ​ចង់​ផ្លាស់​ប្ដូរ​អាជីព​ទៅ​លេង​នៅ Chinese Super League វិញ។ លោក Perez បាន​និយាយ​ថា លោក​ធ្លាប់​ត្រូវ​បាន​ Ramos វ័យ​៣៣​ឆ្នាំ និង​ភ្នាក់ងារ​របស់​គេ​ប្រាប់​ថា ទទួល​បាន​លក្ខខ័ណ្ឌ​​ដ៏​ល្អ ពី​ក្លឹប​មិន​​បង្ហើប​ឈ្មោះ​មួយ​ ប៉ុន្តែ​​ពួក​គេ​គ្មាន​លទ្ធផល​ជះ​លុយ​ទិញ​ទេ។

“ខ្ញុំ​បាន​ប្រាប់ Ramos ថា វា​ពិត​ជា​មិន​អាច​ទៅ​រួច​សម្រាប់​ Real Madrid ដែល​ព្រម​ឲ្យ​ប្រធាន​ក្រុម​របស់​គេ​ចាកចេញ​ដោយ​ទទេ"។ សម្ដី​របស់ Perez។ ប្រធាន​ក្លឹប​របស់ Madrid ដដែល​បន្ត​ថា ពួក​គេ​បាន​ទៅ​ដល់​ការិយាល័យ​របស់​លោក និង​ប្រាប់​ថា ពួក​គេ​ទទួល​បាន​លក្ខខ័ណ្ឌ​ដ៏​ល្អ​មួយ​ពី​ក្លឹប​នៅ​ចិន។

Ramos ជា​កីឡាករ​ចាស់​វស្សា​ប្រចាំ​នៅ Real Madrid ​ធ្លាប់​បង្ហាញ​ខ្លួន​បាន​៦០៦​ប្រកួត ទាត់​បញ្ចូល​ទី​៨៤​គ្រាប់ ចាប់​តាំង​ផ្ទេរ​ពី Sevilla ក្នុង​ឆ្នាំ​២០០៥៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ